ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន អំពាវនាវសាធារណៈជន គាំទ្រគម្រោងផ្សារសហគមន៍ ដើម្បីលើកស្ទួយផលិតផលកសិករក្នុងស្រុក
ក្នុងការអញ្ជើញចុះពិនិត្យមើលការលក់ដូរ របស់បងប្អូនអាជីវករជំវិញសួនកុមារទល់មុខសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាចូលរួមគាំទ្រគម្រោងផ្សារសហគមន៍ចុងសប្ដាហ៍ដើម្បីលើកស្ទួយផលិតផលរបស់កសិករក្នុងខេត្ត។

ស្របពេលគ្នានេះដែរ ខេត្តប៉ៃលិន បានត្រៀមរួចរាល់នៅទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្ដាហ៍ ក្នុងគោលបំណង ជួយផ្សព្វផ្សាយផលិតផលកសិកម្មរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារប្រជាកសិករ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ឱ្យដឹងថា ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ ដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះការបង្កើតផ្សារសហគមន៍ចុងសប្តាហ៌គឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករឱ្យកាន់តែល្អប្រសើឡើង។

លោកជំទាវអភិបាលខេត្ត បញ្ជាក់បន្ថែមថា ការរៀបចំផ្សារសហគមន៍ចុងសប្តាហ៌នេះ គឺជាជំហ៊ាន
ដំបូងប៉ុណ្ណោះ ដូច្នេះមន្ទីរជំនាញ ពាក់ព័ន្ធ និងអង្គការដៃគូត្រូវខិតខំជួយសម្របសម្រួលដល់កសិករអ្នកផលិតក្នុងខេត្ត
យកផលិតផលរបស់ខ្លួនឱ្យបានច្រើនមុខមកដាក់តាំងលក់ នាពេលខាងមុខ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងធ្វើឱ្យទីផ្សារនេះកាន់តែរីកធំឡើង ។

បើតាមការបញ្ជាក់របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឲ្យដឹងថា ផ្សារសហគមន៍ចុងសប្តាហ៍ ដែលគ្រោងដំណើរការនាពេលខាងមុខ គឺមានរយៈពេល ២ថ្ងៃ ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨យប់ ដោយមានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា អែម (AIMS) របស់ក្រសួងពាណិជ្ជកម្ម ហើយមានមុខទំនិញដូចជា បន្លែ ផ្លែឈើ ស៊ុត សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃជាច្រើនមុខទៀត ដែលជាផលិតផលខ្មែរក្នុងខេត្តប៉ៃលិនផងដែរ៕



អត្ថបទ៖ សេង សុវណ្ណារិទ្ធ
ចុចអាន៖ ក្រោយកែច្នៃពីរុឺម៉ក់ដឹកមនុស្ស មកដឹកផ្លែឈើលក់ចល័ត អាជីវកររកកម្រៃបានខ្ពស់ជាងមុន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


