ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកមន្ត្រីមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់លើការងារព័ត៌មាន និងសាធារណមតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ទោះបីស្ថានភាពទូទៅស្ថិតក្នុងភាពប្រក្រតីក្តី ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ចាប់ផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជានិច្ច។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។
លោក ទេព អស្នារិទ្ធ តំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ឱ្យបន្តធ្វើការងារតាមបែបបុរេសកម្ម ដោយផ្សព្វផ្សាយព័ត៌មានពិតពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សក្តានុពលទេសចរណ៍របស់ខេត្ត ឱ្យបានទូលំទូលាយតាមរយៈគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់មន្ទីរឱ្យកាន់តែសកម្មថែមទៀត។

ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ អ្នកនាំពាក្យបានណែនាំឱ្យ មន្ទីរព័ត៌មានខេត្តប៉ៃលិន ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុង និងក្រៅមូលដ្ឋាន ដើម្បីធានាបាននូវការផ្តល់ព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។ ការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីសំណាក់អាជ្ញាធរ មិនត្រឹមតែជួយសម្រួលដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការកុំឱ្យមានការចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ ដែលអាចឈានទៅដល់ការប្រឈមមុខផ្លូវច្បាប់ទៀតផង។
ក្នុងឱកាសនោះ លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តប៉ៃលិន ពង្រឹងការផលិតព័ត៌មានឱ្យបានផុលផុស។ លោកបានសង្កត់ធ្ងន់លើការលើកកម្ពស់សក្តានុពលខេត្ត តាមរយៈការផលិតវីដេអូស្តីពីវិស័យទេសចរណ៍ រឿងរ៉ាវប្រវត្តិសាស្ត្រ ឬអក្សរសិល្ប៍នានា ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ។

លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានទទួលយកអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីយកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ។ លោកយល់ថា កិច្ចប្រជុំតម្រង់ទិសនេះ នឹងផ្តល់នូវចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅខេត្តប៉ៃលិនបានយ៉ាងរហ័ស និងទាន់ពេលវេលា៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


