ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ឲ្យម្ចាស់ទំព័រហ្វេសប៊ុកមួយ បញ្ឈប់ការបង្ហោះវីដេអូធ្វើមុខម្ហូប ពីសាច់សត្វព្រៃជាបន្ទាន់
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់ឲ្យម្ចាស់ទំព័រហ្វេសប៊ុកមួយ បញ្ឈប់ការបង្ហោះវីដេអូធ្វើមុខម្ហូប ពីសាច់សត្វព្រៃជាបន្ទាន់ ខណៈការបង្ហោះបែបនេះជាទង្វើអសីលធម៌ និងជាការបំពានច្បាប់។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ៤ ខែកញ្ញាថា សូមជម្រាបជូនដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official សូមបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់ ដោយយោងតាមសម្តីរបស់តួអង្គបុរស និងស្ត្រីទាំង ២នាក់ ក្នុងវីដេអូបានបញ្ជាក់ថា មុខម្ហូបនេះបានយកសត្វក្តាន់ញ៉ែងមកធ្វើ។

លោក នេត្រ ភក្រ្តា បានឲ្យដឹងថា ក្តាន់ញែងជាសត្វព្រៃដែលត្រូវអភិរក្ស ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងដឹកនាំការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ការផ្លាស់ប្តូរឥរិយាបថជនមួយចំនួន ដែលនិយមហូបសាច់សត្វព្រៃ ឲ្យងាកមកចូលរួមការពារអភិរក្សសត្វព្រៃ និងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានសរសេរទៀតថា «ទង្វើនៃការប៉ុស្តិ៍មុខម្ហូបធ្វើពីសាច់សត្វព្រៃជាទង្វើអសីលធម៌ និងជាការបំពានច្បាប់ និងសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះពលរដ្ឋភាគច្រើនលើសលប់ សូម្បីក្នុងវីដេអូដែលប៉ុស្តិ៍ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសរសេរបញ្ជាក់ថា «សូមបញ្ឈប់សកម្មភាពនេះ ព្រោះមនុស្សទូទៅមិនគាំទ្រ និងមិនកោតសរសើរនូវទង្វើខ្វះទទួលខុសត្រូវនេះឡើយ និងបានក្លាយជាជនចម្លែកតែឯង ខណៈពលរដ្ឋភាពច្រើនលើសលប់ បានយល់ដឹងយ៉ាងច្បាស់ពីសារៈប្រយោជន៍ នៃការការពារ និងអភិរក្សសត្វព្រៃ! ប្រសិនបើបងប្អូនណាបានស្គាល់ម្ចាស់ហ្វេសប៊ុក Kaa Official សូមជួយផ្តល់ព័ត៌មានដើម្បីលុបវីដេអូ ដែលលើកទឹកចិត្តការបរិភោគសាច់សត្វព្រៃនេះជាបន្ទាន់ បើពុំនោះទេនឹងប្រឈមមុខផ្លូវច្បាប់»៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


