ព័ត៌មានជាតិ
រយៈពេល៧ថ្ងៃ ខេត្តបាត់ដំបង ទទួលពលករខ្មែរមកពីប្រទេសថៃជិត១ពាន់នាក់
មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ពលករដែលខេត្តបាត់ដំបង កំពុងត្រូវបានដាក់ក្នុងមណ្ឌលចត្តាឡីស័កទាំងអស់ បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តជំរុញពិនិត្យនិងយកវត្ថុសំណាកលើពលករខ្មែរទាំងអស់ ជារៀងរាល់ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កនីមួយៗដោយមួយចំនួនធំ ទទួលបានលទ្ធផលអវិជ្ជមាននិងមួយចំនួនតូចទៀតកំពុងរង់ចាំលទ្ធផលនៃការវិភាគធ្វើតេស្តផងដែរ។

ដោយពលករទាំងនេះ មានលំនៅឋានមកពីបណ្តាស្រុកជាប់ព្រំដែនដូចជាស្រុកកំរៀង, ស្រុកសំពៅលូន, មោងឬស្សី,ស្រុកភ្នំព្រឹក, ស្រុកសំឡូត, ស្រុកបវេលថ្មគោល និងស្រុករុក្ខគីរីខេត្តបាត់ដំបង។


លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះដែរថា ក្នុងរយៈពេល៧ថ្ងៃដោយចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែធ្នូអាជ្ញាធរស្រុកកំរៀងនិងអាជ្ញាធរខេត្តបាត់ដំបង បានទទួលយកពលករខ្មែរនិងរៀបចំធ្វើចត្តាឡីស័ក នៅតាមមណ្ឌលផ្សេងៗសរុបចំនួន៧៣២នាក់ ក្នុងនោះស្រី្តនិងក្មេង២៩៥នាក់ ដែលបានសម្រុកចាកចេញពីប្រទេសថៃកាត់តាមច្រកទ្វារព្រំដែនជាច្រើន ដូចជាច្រកទ្វារព្រំដែនតំបន់ស្រុកកំរៀងខេត្តបាត់ដំបង ច្រកប៉ោយប៉ែតបន្ទាយមានជ័យ និងច្រកអូរស្មាច់ខេត្តឧត្តរមានជ័យជាដើម។



អាជ្ញាធរខេត្តបច្ចុប្បន្ន ក៏បានរៀបចំមណ្ឌលធ្វើចត្តាឡីស័កដាក់ពលករខ្មែរឲ្យនៅដាច់ដោយឡែកមានជាច្រើនកន្លែងបន្តទៀត ពិសេសនៅតំបន់ជាប់ព្រំដែន ដូចជាក្នុងបរិវេណវិទ្យាល័យកំរៀងមណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀងនៅបរិវេណសាលាបឋមសិក្សាជ្រៃសីមា ឃុំជ្រៃសីមាស្រុកសំពៅលូន និងមណ្ឌលចត្តាឡីស័ក នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ សក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


