Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​​មកពី​ប្រទេស​ថៃ ៤០នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​ការ​របស់​ក្រសួង​សុ​ខាភិបាល​នៅខេត្តកំពង់ឆ្នាំង​

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០​២០​ នេះ​ បាន​ថ្លែង​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី២៧ ខែធ្នូ ​ឆ្នាំ២០២០នេះ​ មន្ទីរ​សុខាភិបាល កំពុង​គ្រប់គ្រង​ពល​ករ​ខ្មែរ​ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន៤០នាក់ ។ ក្នុងនោះ​ចំនួន៣៧នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មណ្ឌលកម្រិត២ សាលា​គំរូ​ក្រុង​បាវិត​ក្នុង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​ ដោយ​ឡែក​ចំនួន៣នាក់​ទៀត​ ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ​នៅក្នុងស្រុក​បរិបូណ៌​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ពលករ​ទាំង​អស់ ដែល​ត្រ​ឡប់​មកពី​ប្រទេស​ថៃ សូម​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​ ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​វិធានការ​របស់ក្រសួងសុខា​ភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វី​១៩ កុំ​ឲ្យ​រាលដាល​ឆ្លង​ចូលក្នុង​សហគមន៍​យើង ។​

​ដោយឡែក​លោក​ ស៊ិន​ ចាន់​សារ៉េត ​ប្រធាន​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត២សាលា​គំរូ​ក្រុង​បានអោយ​ឲ្យ​ដឹងថា នៅក្នុង​មណ្ឌលច​ត្តា​ឡី​ស័ក​កម្រិត២សាលា​គំរូ​ក្រុង គិត​ត្រឹម​ថ្ងៃទី២៧ ខែធ្នូ​នេះ កំពុង​គ្រប់​គ្រង​ពលករ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុបចំនួន៣៦​នាក់ ក្នុងនោះ​មាន​ស្រី៧នាក់​ ហើយក៏​មាន​កុមារ​ពីរ​នាក់​ផងដែរ គឺ​ប្រុស​ម្នាក់​ ស្រី​ម្នាក់ ។​ប៉ុន្តែ​ពលករ​ទាំងអស់​ខាងលើនេះ​ ពុំមែន​ជា​ពលករ​ដែល​មកពី​ខេត្ត​សាមុត​សា​ខន​ប្រទេស​ថៃ​នោះទេ គឺ​មកពី​ខេត្ត​ផ្សេងទៀត​ក្នុងប្រទេស​ថៃ​។

​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២នេះ​មាន​បន្ទប់​សរុប​ចំនួន១០បន្ទប់​ ហើយក៏​កំពុង​រៀបចំ​បន្ទប់​បន្ថែម១០​ទៀត ដើម្បី​ត្រៀម​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ។​

​លោក​ប្រធាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា គ្រូពេទ្យ​ដែល​កំពុង ប្រចាំការ​ពិនិត្យ​និង​ព្យាបាល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​សាលា​គំរូ​ក្រុង​នេះ​ សរុប​មាន​ចំនួន៣ក្រុម​ ដែល​ក្នុង​មួយ​ក្រុម២​មាន​ពី៣នាក់​ទៅ៤នាក់​ ក្នុងនោះដែរ ក៏មាន​អ្នកស្ម័គ្រចិត្ត ដែលជា​គ្រូ​ពេទ្យ​ចូលនិវត្តន៍​ចំនួន១១ នាក់​ផងដែរ​។​

​ដោយឡែក​ចំពោះ​ពលករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ​គឺ​បានធ្វើ​តេស្ត​អវិជ្ជមាន​ម្ដង​រួច​ហើយពីព្រំ​ដែន។ ដូច្នេះ​គម្រប់១៤ថ្ងៃ​ ក្រុមគ្រូពេទ្យ​នឹង​យក​សំណាក​ទៅ​ពិ​និ​ត្យ​ជា​លើក​ទី២ម្ដងទៀត បើ​ពិនិត្យ​ទៅ​អ​វិ​ជ្ជ​មាន​កូ​វី​១៩ នោះ​យើង​នឹង​អនុញ្ញាត​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។ ប៉ុន្តែ​បើ​មានវិជ្ជមាន​វីត១៩វិញ​នោះ យើង​នឹង​បន្ត​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​ត្រឹមត្រូវ​នៅក្នុង​មណ្ឌល​នេះ​ជា​បន្តទៀត​។​

​ដោយឡែក​ពលករ២នាក់ ​ដែល​កំពុង​ធ្វើ ច​ត្តា​ឡី​ស័ក​នៅក្នុង​មណ្ឌល​សាលា​គំរូ​ក្រុង​បានបញ្ជាក់​ឲ្យ​ដឹងថា ពួកគាត់​មក​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ ពុំមាន​ផល​លំបាក​អ្វី​ទេ គឺ​ត្រូវបានគ្រូពេទ្យ​ឧបត្ថម្ភ​អាហារ​៣​ពេល ​យ៉ាង​ត្រឹមត្រូវ ហើយ​ក៏មាន​កន្លែង​សម្រាក កន្លែង​មុជទឹក​និង​កន្លែង​បត់ជើង​យ៉ាង​ត្រឹមត្រូវ​ផងដែរ​។​

​ពួកគាត់​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ ដល់​គ្រូពេទ្យ​ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ទិញ​អាហារ​ដល់​ពួកគាត់ ដែល​កំពុង​ធ្វើ​ច​ត្តា​ស័កតាម​វិធានការ​ក្រសួងសុខា​ភិបាល​៕

​អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២១ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម