សន្តិសុខសង្គម
សិស្សសាលាអនុវិទ្យាល័យប្រមាណ១០នាក់ទន់ដៃទន់ជើងរវើរវាយស្រែកយំមិនដឹងពីមូលហេតុ
សិស្សសាលាអនុវិទ្យាល័យសេសានប្រមាណ១០នាក់ បានទន់ដៃទន់ជើងជាបន្តបន្ទាប់រវើរវាយស្រែកយំមិនដឹងពីមូលហេតុ នៅយប់នេះ បានយកទៅមណ្ឌលសុខភាពពិនិត្យនិងខ្លះយកទៅវត្តដើម្បីឲ្យលោកធ្វើការប្រោសព្រំបណ្ដេញឧបទ្រពចង្រៃ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅអនុវិទ្យាល័យសេសាន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមប្រភពព័ត៌មានពីអនុវិទ្យាល័យសេសានបានឲ្យដឹងថា នៅពេលល្ងាចសិស្សានុសិស្សថ្នាក់ទី៨ អនុវិទ្យាល័យសេសានកំពុងតែរៀនសុខៗ ស្រាប់តែដួលសន្លប់ ខ្លះទៀតទន់ដៃទន់ជើងនិងខ្លះទៀតរវើរវាយយំស្រែកថាមានខ្មោចមកយក។
ប្រភពបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុសិស្សចំនួន១០នាក់ត្រូវបានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនាំគ្នាបញ្ជូនទៅកាន់មណ្ឌលសុខភាពពិនិត្យមើលឈាមជាតិស្ករនិងដាក់អុកស៊ីហ្សែនមានសភាពធម្មតា តែជនរងគ្រោះចេះតែស្រែកថា ខ្មោចមកយកហើយខ្មោចមកយកហើយ។
បច្ចុប្បន្នសិស្សានុសិស្សទាំង១០នាក់មួយចំនួនកំពុងសម្រាកពិនិត្យនៅមណ្ឌលសុខភាព និងមួយចំនួនទៀត បានយកទៅកាន់វត្តកំភុន ដើម្បីឲ្យព្រះសង្ឃធ្វើការប្រោសព្រំបណ្ដេញឧបទ្រពចង្រៃ ដោយសារសិស្សទាំងនោះ ចេះតែស្រែកថាខ្មោចមកយកហើយៗ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ គ្រូពេទ្យមណ្ឌលសុខភាពស្រុកសេសានថា នៅថ្ងៃស្អែកទី១០ នេះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្ទឹងតែងនិងចុះទៅពិនិត្យមើលនៅសាលាដើម្បីឲ្យដឹងពីមូលហេតុ៕
ដោយ ៖ ងិនលីម

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


