Connect with us

ព័ត៌មានជាតិ

លោក កុយ គួង ខំធ្វើការតាំងពីមន្ត្រីធម្មតារហូតក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា

បានផុស

នៅ

លោក កុយ គួង បច្ចុប្បន្នកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ លោក កើតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៣ នៅខេត្តកណ្ដាល។ សម្រាប់កម្រិតវប្បធម៌ គឺលោក កុយ គួង បញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីផ្នែករដ្ឋបាលអភិវឌ្ឍន៍ អំឡុងឆ្នាំ២០០២ បន្ទាប់ពីលោកបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែករដ្ឋបាលអភិវឌ្ឍន៍ ឆ្នាំ២០០១។ លោកក៏ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ឆ្នាំ១៩៩៨ ផងដែរ។ ក្រៅពីភាសាខ្មែរដែលជាភាសាកំណើត លោក កុយ គួង ចេះភាសាអង់គ្លេស និងបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយអំពីការងារវិញ ដំបូងឡើយលោក កុយ គួង ផ្ដើមបម្រើការជាមន្ត្រីរាជការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើការងារប្រមាណជិត១ឆ្នាំប៉ុណ្ណោះ  ពោល គឺនៅឆ្នាំ១៩៩៩ លោកបានផ្លាស់ទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវិញ។ រហូតដល់ឆ្នាំ២០០៨ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

នៅអំឡុងឆ្នាំ២០០៨  លោក កុយ គួង ត្រូវបានចាត់តាំងឲ្យមកបម្រើការងារក្នុងវិស័យការបរទេសក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានភារកិច្ចជាអ្នកនាំពាក្យរបស់ក្រសួង។ រហូតដល់ឆ្នាំ២០១៥ លោកក៏ទទួលបានភារកិច្ចថ្មីមួយទៀត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី ដែលជាប្រទេស លោកធ្លាប់បានទៅសិក្សានៅទីនោះ។

ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអូស្ត្រាលី លោក កុយ គួង បានខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ដែលបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានោះ លោក ក៏តែងតែជួបប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងរៀនសូត្រនៅប្រទេសអូស្ត្រាលី។ នៅអំឡុងខែកក្កដា ឆ្នាំ២០១៩ លោកបានចប់អាណត្តិការងារនៅអូស្ត្រាលី ហើយបានវិលមកប្រទេសកម្ពុជាវិញ ដោយទទួលតំណែងចាស់របស់លោកវិញ ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស។ លុះនៅចុងឆ្នាំ២០២០ លោកត្រូវបានដំឡើងមុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស រហូតដល់បច្ចុប្បន្ននេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម