Connect with us

សុខភាព

រដូវភ្លៀងធ្លាក់ ប្រយ័ត្នជំងឺ ៥ នេះ អាចកើតមានញឹកញាប់លើរាងកាយ

បានផុស

នៅ

ពេលភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃបែបនេះ អាចនឹងមានជំងឺ​ខ្លះៗ​មក​ជាមួយ​ទឹកភ្លៀង​។ ជាពិសេស​អ្នក​​គួរប្រុងប្រយ័ត្នឲ្យមែនហើយត្រូវចេះការពារខ្លួនផងដែរ។ ជាពិសេសសម្រាប់ក្រុមគ្រួសារ ឬកូនតូចៗ អ្នកមិនគួរធ្វេសប្រហែសនាំឲ្យពួកគេទៅជាឈឺក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំបែបនេះនេះទេ។

ខាងក្រោមនេះ ជាជំងឺដែលត្រូវតែសង្គេតនិងមើលឲ្យបានល្អិតល្អន់បំផុត ចៀសវាងនាំឈឺធ្ងន់ខាតលុយកាក់។

១​ គ្រុន​ផ្ដាសាយ

វាជាជំងឺទូទៅក្នុង​រដូវវស្សាបណ្តាលមកពីការឆ្លងមេរោគដែលអាចកើតមានច្រើនប្រភេទ។ ជា​ធម្មតា អ្នក​ជំងឺ​មាន​គ្រុន​ក្តៅ​ទាប ហៀរសំបោរ ក្អក និង​ឈឺ​បំពង់ក។ រោគ​សញ្ញា​ភាគច្រើន​នឹង​ប្រសើរ​ឡើង​ដោយ​ខ្លួនឯង​ ​ក្នុង​រយៈពេល ២-៣ ថ្ងៃ។

២ គ្រុនឈាម

បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ Influenza ដែល​មាន​ច្រើន​ប្រភេទ។ ជារឿយៗ​មាន​គ្រុន​ក្ដៅ​ខ្លាំង ឈឺ​ខ្លួន អស់កម្លាំង ក្អក និង​ហៀរ​សំបោរ ឈឺក្បាល​ជាដើម។

៣ គ្រុនចាញ់

វា​ជា​ជំងឺ​ដែល​ដឹកនាំ​ដោយ​មូស Aedes។ អ្នកជំងឺនឹងមានគ្រុនក្តៅខ្លាំងរយៈពេល ២-៧ ថ្ងៃ ឈឺខ្លួន ឈឺក្បាល ជាំលើស្បែក និងក្រពះថែមទៀតផង។ បើទុកមិនព្យាបាល អាចនាំឲ្យឈឺធ្ងន់ឈានដល់ស្លាប់មិនខាន។

៤ ជំងឺ leptospirosis

កើតឡើងនៅតំបន់ទឹកជំនន់ នឹងឈឺក្បាល ក្តៅខ្លួនខ្លាំង ភ្នែកក្រហម ចង្អោរ និងក្អួត ឈឺរាងកាយ ជាពិសេសខ្នង កំភួនជើង និងក។ ជៀសវាងការដើរនៅកន្លែងដែលមានទឹកច្រើន ឬមានឧបករណ៍ការពារសមរម្យ។

៥ ជំងឺភ្នែកក្រហម

បណ្ដាល​មក​ពីមេរោគដែលមាននៅក្នុងទឹកកខ្វក់។ ប៉ះភ្នែកពីការត្រដុសភ្នែក ឬការ​ហៀរទឹក​បណ្តាល​ឲ្យ​រមាស់ឬក្រហម។

វិធីការពារជំងឺក្នុងរដូវវស្សា

-ព្យាយាមមិនឲ្យ​ត្រូវភ្លៀង
-ប្រសិនបើត្រូវ​ទឹកភ្លៀងឬ​សើមខ្លួន កុំទុករាងកាយឲ្យ​សើមរយៈពេលយូរ កុំទៅកន្លែងដែលមានខ្យល់ត្រជាក់ខ្លាំង ដូចជាបន្ទប់ម៉ាស៊ីនត្រជាក់ ព្រោះវាអាចធ្វើឲ្យត្រជាក់កាន់តែងាយស្រួល។

-មិនចាំបាច់ប្រើថ្នាំប៉ារ៉ាសេតាមុលទេ ឬថ្នាំប្រឆាំងនឹងអ៊ីស្តាមីនណាមួយប្រសិនបើមិនមានរោគសញ្ញា

-នៅពេលដែលរាងកាយសើម គួរ​ប្រញាប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ ងូត​ទឹក​កក់​សក់ ទុក​ឲ្យយសក់​ស្ងួត​ភ្លាម​ៗ​ពេល​មក​ដល់​ផ្ទះ។

-ចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ៥ យ៉ាង បញ្ចៀសបញ្ហាអាឡ័កស៊ី កើតលើ កុមារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖៤ វិធី ការពារទឹកហូរចូលផ្ទះ ក្នុងរដូវវស្សានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៧ នាទីutes មុន

ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី អំពាវនាវពលរដ្ឋសម្អាតសំណល់មាន​ទឹកដក់ជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាមនារដូវវស្សា

ព័ត៌មានជាតិ៧ នាទីutes មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសនឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង

សេដ្ឋកិច្ច១០ នាទីutes មុន

ការបោះបង្គោលនិយាមកា គម្រោងព្រែកជីកហ្វូណន​តេជោ ដំណើរការដល់សមុទ្រ គ្រោងបញ្ចប់នៅចុងសប្ដាហ៍នេះ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អេឡុន ម៉ាសក៍ ប្រកាសធ្វើការ ៧ ថ្ងៃ/សប្ដាហ៍ ក្រោយការលក់ Tesla ធ្លាក់ចុះគំហុក

សន្តិសុខសង្គម២១ នាទីutes មុន

អាជ្ញាធរខណ្ឌដូនពេញផ្លាស់ប្តូរប្រព័ន្ធលូថ្មី ប្រវែងជាង ២០០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្តាលទី២

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម