ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ បន្តស្តារប្រឡាយទួលសំពៅដំណាក់កាលទី២ ប្រវែងជាង១៧០០ម៉ែត្រ ត្រៀមរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា
លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ និង ក្រុមការងារបច្ចេកទេស កាលពីថ្ងៃទៅ៦ ខែមីនា ២០២៦ បានបន្តចុះពិនិត្យ និង អនុវត្តគម្រោងស្តារប្រឡាយទួលសំពៅដំណាក់កាលទី២ ដែលមានប្រវែងសរុបជាង ១៧០០ ម៉ែត្រ ចាប់ពីភូមិដំណាក់ សង្កាត់គោកឃ្លាង ទៅដល់ស្ពានសង្កាត់ក្រាំងធ្នង់ ក្នុងគោលបំណងបង្កើនសមត្ថភាពបង្ហូរទឹក និងត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ។

តាមការបញ្ជាក់ពីមន្ត្រីពាក់ព័ន្ធ ការស្តារប្រឡាយនេះគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកក្នុងតំបន់ ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពបរិស្ថាន និងកាត់បន្ថយបញ្ហាជំនន់ទឹកនៅតំបន់ជុំវិញ។ ក្នុងដំណើរការស្តារនេះ ក្រុមការងារបានប្រើប្រាស់គ្រឿងចក្រ ដើម្បីជីកយកដី កាកសំណល់ និងសំណល់ផ្សេងៗ ដែលបានស្ទះក្នុងប្រឡាយអស់រយៈពេលយូរ។


ប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយបានបង្ហាញការគាំទ្រ និងក្តីសង្ឃឹមថា បន្ទាប់ពីការស្តារបញ្ចប់ ប្រឡាយនេះនឹងអាចបង្ហូរទឹកបានល្អប្រសើរ ជួយកាត់បន្ថយការជន់លិចផ្លូវ និងលំនៅដ្ឋាននៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ជាពិសេស ក្នុងរដូវវស្សា ដែលជាទូទៅតែងមានបញ្ហាទឹកជំនន់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។


មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា គម្រោងស្តារប្រឡាយទួលសំពៅនេះ ធ្វើឡើង២ដំណាក់កាល ដែលដំណាក់ទី១ ស្តាររួចរាល់ កាលពីខែធ្នូ ចុងឆ្នាំ២០២៥ និងបានកំពុងបន្តការស្តារដំណាក់កាលពីទី២ ចាប់ពីថ្ងៃទី៣ ខែមីនា ២០២៦ ដល់បច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា ការស្តារប្រឡាយទួលសំពៅ នេះមិនត្រឹមតែជួយបង្កើនសមត្ថភាពបង្ហូរទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាពទីក្រុង និងបរិស្ថាននៅតំបន់ជុំវិញផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាអនាម័យ និងកុំបោះសំរាមចូលក្នុងប្រឡាយ ដើម្បីធានាថាប្រព័ន្ធបង្ហូរទឹកអាចដំណើរការបានយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលវែង៕ អត្ថបទ៖សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


