ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ៖ ការបង្ខិតសេវាសុខាភិបាល មានន័យថា ផ្ដល់លទ្ធភាពគ្រប់យ៉ាងឲ្យពលរដ្ឋ អាចស្វែងរកសេវាសុខាភិបាលបាន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់នូវពាក្យដែលធ្លាប់លើកឡើងថា បង្ខិតសេវាសុខាភិបាលឲ្យទៅជិតប្រជាពលរដ្ឋ ដោយកន្លងមកមានការយល់ច្រលំថា ទាល់តែភូមិឃុំនោះមានមន្ទីរពេទ្យទំនើប។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះថា កន្លងមកមានការយល់ច្រលំនូវពាក្យថា ការបង្ខិតសេវាសុខាភិបាលឲ្យទៅជិតប្រជាពលរដ្ឋ ទាល់តែភូមិឃុំនោះមានមន្ទីរពេទ្យទំនើប តែមិនមែនដូច្នេះឡើយ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ពាក្យថា បង្ខិតសេវា គឺផ្ដល់លទ្ធភាពសព្វបែបយ៉ាង ជាពិសេសភាសាអង់គ្លេសថា អាក់សេសស៊ីប៊ីលីធី មានន័យថា ការដែលប្រជាពលរដ្ឋលោកអាចទៅស្វែងរកសេវាសុខាភិបាលបាន ដោយមិនមានរបាំងអ្វីទាំងអស់ ហើយរបាំងដែលធំនោះបច្ចុប្បន្ននេះ គឺរបាំងហិរញ្ញវត្ថុ»។
លោកស្រីរដ្ឋលេខាធិការ បានឲ្យដឹងបន្តថា ពាក់ព័ន្ធនឹងរបាំងហិរញ្ញវត្ថុនេះ គឺប្រមុខរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងសុខាភិបាល បានគិតគូរដើម្បីចេញនូវគោលនយោបាយគាំពារសុខភាពសង្គម។ ទន្ទឹមនឹងនោះ កម្ពុជា ក៏បានដើរមួយជំហានរួចទៅហើយ នៅក្នុងការគិតគូរជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ ដោយប្រើប្រាស់នូវប័ណ្ណមូលនិធិសមធម៌។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា «មានន័យថា ផ្ដល់លទ្ធភាពសព្វបែបយ៉ាងទាំងអស់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពអាចទៅប្រើប្រាស់សេវាបាន ដោយមិនមានរបាំង ហើយទន្ទឹមនឹងនោះ គោលដៅរបស់យើង គឺយើងចង់សម្រេចឲ្យបាន ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ ដែលគាត់មិនមានលទ្ធភាពទៅទទួលសេវានោះទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


