ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ជួបគ្រោះមហន្តរាយទឹកជំនន់ កំពុងសម្លាប់មនុស្សច្រើននាក់ (មានវីដេអូ)
មនុស្ស ១០ នាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់បានផ្ទុះឡើងនៅភាគកណ្តាលនៃតំបន់ Marche ប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រ ។

បើយោងតាមមន្ត្រីអ៊ីតាលីបានឲ្យដឹងថា ចំណែកអ្នកនៅរស់រានមានជីវិតមួយចំនួនបានជិះឧទ្ធម្ភាគចក្រទៅកាន់ទីប្រជុំជនដាច់ស្រយាលមួយកន្លែងនៅភ្នំ Apennine ខណៈមនុស្សប្រហែល ៤០ នាក់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិតប្រហែល ៤០០ មីលីម៉ែត្រនៅទីក្រុង Cantiano ។
ទន្ទឹមនោះ អ្នកនៅរស់រានមានជីវិតរាប់សិបនាក់ដែលត្រូវបានបង្ខំឲ្យស្វែងរកការជ្រកកោនពីទឹកជំនន់ដ៏ខ្លាំងក្លានេះ ក៏បានជួបប្រទះនូវហេតុការណ៍ធ្លាក់មែកឈើសង្កត់លើ នៅពេលដែលកំពុងរង់ចាំការជួយសង្គ្រោះផងដែរ ។

ទឹកជំនន់ដ៏សាហាវកាលពីថ្ងៃសុក្របានហូរច្រោះពាសពេញតំបន់ Marche ទៅកាន់ឆ្នេរ Adriatic ។ ទឹកជំនន់ក៏បានវាយប្រហារទីក្រុង Sassoferrato, ហូរកាត់យានដ្ឋាន និងបន្ទប់ក្រោមដីរបស់អ្នកស្រុក ក៏ដូចជាបំផ្លាញវាលស្រែប្រជាពលរដ្ឋផងដែរ ដោយសារភ្លៀងធ្លាក់ក្នុងកម្រិតមួយដែលនឹកស្មានមិនដល់ ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលប្រទេសអ៊ីតាលីបានជួបប្រទះនៅឆ្នាំនេះ ។ ប្រទេសនេះក៏រងការវាយប្រហារដោយភ្លើងឆេះព្រៃនៅរដូវក្តៅ ការរលាយផ្ទាំងទឹកកក Alpine និងការកើនឡើងកម្រិតទឹកសមុទ្រជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ថៃ ព្រមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


