នយោបាយ
គ.ជ.ប ចាប់ផ្ដើមចែកលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ឲ្យទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២នេះ បានចាប់ផ្ដើមចែកលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ឲ្យទៅពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នទិន្នន័យក្នុងបញ្ជីបោះឆ្នោត។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២០ ខែកញ្ញានេះថា មន្ត្រី គ.ជ.ប បានសហការជាអាជ្ញាធរមូលដ្ឋាន នៅទូទាំងប្រទេស បានចាប់ផ្ដើមចែកលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ពីថ្ងៃនេះតទៅហើយ។
លោកថា នៅតំបន់ខ្លះ ជួបការលំបាកក្នុងការចែក ដោយសារតែរងនូវជំនន់ទឹកភ្លៀង។ លោកអគ្គលេខាធិការ បានបញ្ជាក់ទៀតថា គ.ជ.ប បានបោះពុម្ពលិខិតអញ្ជើញជាង ៩លានសន្លឹក ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលបានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១កន្លងទៅនេះ។

ចំណែកលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងដែរថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ និងដើម្បីផ្ដល់ព័ត៌មានបន្ថែមដល់ពួកគាត់ អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប បានបោះពុម្ពលិខិតអញ្ជើញ ដែលមានទិន្នន័យរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយទិន្នន័យនោះ គឺទាញចេញពីទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០២១។
លោកបន្តថា គោលដៅនៃការចែកលិខិតអញ្ជើញ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចជា៖ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។

ម្យ៉ាងទៀត ដើម្បីឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ហើយដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវ តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពអាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ទៀតថា គ.ជ.ប តាមយៈលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានី-ខេត្ត នឹងត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរឃុំ-សង្កាត់ និងមេភូមិ ក្នុងការចុះចែកលិខិតអញ្ជើញនេះ ដល់អ្នកបោះឆ្នោតដោយផ្ទាល់នៅតាមភូមិក្នុងឃុំ-សង្កាត់។
សូមជម្រាបថា កាលបរិច្ឆេទ នៃការចែកលិខិតអញ្ជើញនេះ គឺចាប់ផ្ដើមពីថ្ងៃទី ២០ ខែកញ្ញា រហូតដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២។ ចំណែកឯការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២តទៅ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


