ព័ត៌មានជាតិ
អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយក្រសួងអប់រំ និងសាកលវិទ្យាល័យ ប៊ែលធី រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា
នាថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ ឆ្នាំ២០២២ (World Camp 2022) នៅកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «ការអប់រំចិត្ត យុវជនឱ្យមានភាពជាអ្នកដឹកនាំ ប្រកបដោយសីលធម៌ និងគុណធម៌» ដែលបានប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានសិស្ស-និស្សិតចូលរួមជាង ២,៧០០នាក់។

ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសល្បីៗ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ, លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់នៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។

លោក ហា ឈើល ប្រធានអង្គការ IYF នៅកម្ពុជា បានលើកឡើងថា ការបោះជំរំនេះ រៀបចំឡើងក្នុង គោលបំណងអប់រំចិត្តយុវជនឱ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត ប្រកប ដោយសីលធម៌ និងគុណធម៌ ក្នុងនោះ ទី១-ឱ្យយល់ដឹងអំពីការអប់រំចិត្តខ្លួនឯង ចេះស្រឡាញ់ជាតិមាតុភូមិ គ្រួសារ និងខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ សាសនា។ល។

ទី២-ត្រូវចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម (Teamwork) និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក (Share Experiences), ទី៣-អញ្ជើញវាគ្មិនសំខាន់ៗមកចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗជូនដល់ក្មួយៗ និងទី៤-ចេះហាត់ពត់ខ្លួនឯង ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសីលធម៌ និងគុណធម៌ នាពេលអនាគត។

ក្នុងពិធីបើក លោកបណ្ឌិត ស៊ាន បូរ៉ាត បានថ្លែងថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការ IYF មកពីប្រទេសកូរ៉េ និង លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ នៃអង្គការ IYF ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។ លោកបណ្ឌិត បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ឱ្យយុវជនរបស់យើងមានចំណេះដឹងពិតប្រាកដ មានសីលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត។

យុវជនគឺជាក្រដាសដ៏សស្អាត ប្រសិនបើអូសទាញគេទៅរកផ្លូវល្អ ពួកគេនឹងក្លាយ ទៅជាជនដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគំនិត តាមរយៈការផ្ដល់នូវចំណេះដឹងដល់ពួកគេគ្រប់ៗគ្នា៕









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


