ព័ត៌មានអន្ដរជាតិ
រាលដាលជំងឺក្នុងតំបន់រងគ្រោះដោយទឹកជំនន់នៅ ប៉ាគីស្ថាន ស្លាប់មនុស្សជាង ៣០០ នាក់
អាជ្ញាធរប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ករណីជំងឺគ្រុនចាញ់កំពុងរីករាលដាលខ្លាំងនៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់របស់ប្រទេស ខណៈចំនួនអ្នកស្លាប់ ដោយសារជំងឺមួយនេះកើនឡើងដល់ ៣២៤ នាក់ ។

មនុស្សរាប់រយរាប់ពាន់នាក់ដែលត្រូវបានជម្លៀសចេញពីទឹកជំនន់កំពុងរស់នៅក្នុងទីវាល ហើយជួបនូវរលកឆ្លងរាលដាលនៃមេរោគលើស្បែក និងភ្នែក ក៏ដូចជា រាគ គ្រុនចាញ់ គ្រុនពោះវៀន និងជំងឺគ្រុនឈាម ហើយស្ថានភាពអាចនឹងផុតពីការគ្រប់គ្រង ប្រសិនបើជំនួយដែលត្រូវការមិនមកដល់ក្នុងពេលឆាប់ៗនេះ ។
ទន្ទឹមនោះ គ្រួសារដែលផ្លាស់ទីលំនៅត្រូវប្រឈមមុខនឹងហ្វូងសត្វមូស និងគ្រោះថ្នាក់ផ្សេងៗទៀត ដូចជា ពស់ចឹក និងឆ្កែខាំជាដើម ជាពិសេសអ្នកភៀសខ្លួនបានត្អូញត្អែរពីការបង្ខំឲ្យចម្អិន និងផឹកទឹកមិនស្អាត ដោយសារតែប្រព័ន្ធសុខភាពទន់ខ្សោយ និងកង្វះការគាំទ្ររបស់ប៉ាគីស្ថាន ។

ពួកគេកំពុងត្រូវការការផ្គត់ផ្គង់ស្បៀងអាហារ ទីជម្រក ជំនួយផ្នែកវេជ្ជសាស្រ្ត និងថ្នាំពេទ្យ បន្ទាប់ពីមនុស្សជាច្រើនត្អូញត្អែរថា ជំនួយមិនបានទៅដល់ពួកគេនោះទេ ទោះបីជាមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាល និងអង្គការសង្គ្រោះក្នុងស្រុក និងបរទេសក៏ដោយ ។
ស្របពេលជាមួយគ្នានេះក្រសួងហិរញ្ញវត្ថុរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនបានអនុម័តថវិកាចំនួន ១០ ពាន់លានរូពី (៤២ លានដុល្លារអាមេរិក) សម្រាប់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ការប្រើប្រាស់ផ្គត់ផ្គង់ជំនួយសង្គ្រោះទឹកជំនន់ និងការដឹកជញ្ជូនផ្សេងទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Malasia Now
ចុចអាន ៖ តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


