សន្តិសុខសង្គម
ឃាត់ខ្លួនប្តីប្រពន្ធ ២ នាក់ ពាក់ព័ន្ធករណីឆបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ
សមត្ថកិច្ចធ្វេីការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ដែលជាប់ពាក់ព័ន្ធករណីឆបោកលុយពីជនរងគ្រោះជាច្រេីននាក់អស់លុយរាប់ម៉ឺនដុល្លារ។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២២ នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យជាប្តីឈ្មោះ ជូន រីរ៉ែន អាយុ២៤ឆ្នាំ មុខរបរលក់អចលនទ្រព្យ មានស្រុកកំណេីតនៅភូមិចុងកោះ ឃុំកោះឧញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះចំនួន១១នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល និងមានច្រេីនទៀតតែមិនទាន់មកដាក់ពាក្យបណ្តឹង។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាមនុស្សស្គាល់គ្នា កន្លងមកបានជនសង្ស័យបានប្រេីរូបភាពបោកបញ្ឆោតថា ខ្លួនជាអ្នកលក់ផ្ទះល្វែង និងដីឡូត៍មកលួងលោមសុំខ្ចីលុយក្រុមជនរងគ្រោះម្តងម្នាក់ៗ ហេីយប្រាប់ថា ចាំរូបគេលក់ផ្ទះល្វែង ឬដីឡូត៍ដាច់នឹងសងវិញរឺក៏អាចបង្វិលកាត់ជាផ្ទះល្វែងក៏ដូចជាដីឡូត៍ឱ្យវិញក៏បាន។ ដោយជឿលេីពាក្យផ្អែមល្ហែមលួងលោមរបស់ជនសង្ស័យខាងលេីក៏ព្រមអោយខ្ចីលុយ។

ក្នុងចំណោមជនរងគ្រោះទាំង១១រូបដែលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ មានអ្នកខ្លះអស់លុយ៧ពាន់ដុល្លារម៉ូតូមួយគ្រឿង អ្នកខ្លះជាង១ម៉ឺនដុល្លារ ខ្លះទៀត៣ម៉ឺនដុល្លារនិងមានជាច្រេីនទៀត។
តាមជនរងគ្រោះម្នាក់បានប្រាប់ឱ្យដឹងថា រូបគាត់បានចាញ់បោកជនឆបោកខាងលេីអស់លុយចំនួន៧ពាន់ដុល្លារ និងម៉ូតូម៉ាកZoomerx មួយគ្រឿង ។ ដំបូងឡេីងជនឆបោកខាងបានមកជួបរូបគាត់ដោយនិយាយថា គាត់ត្រូវការលុយសុទ្ធប្រញាប់ដោយគាត់ទុកសែកមួយសន្លឹកក្នុងនោះមានទឹកប្រាក់ចំនួន១៣,០០០ដុល្លា ជាថ្នូរនឹងខ្ចីម៉ូតូមួយគ្រឿងជិះទៅជួបគេសិន។ ដោយឃេីញសែកមួយសន្លឹកមានទឹកប្រាក់រហូតទៅដល់១៣,០០០ដុល្លារគិតថាគេមិនបោកទេីបព្រមឱ្យខ្ចីលុយហេីយជនឆបោករូបនោះក៏ទៅបាត់រហូតទាក់ទងមិនបានទេីបគាត់ដាច់ចិត្តកាន់សែកមួយសន្លឹកនោះទៅធនាគារដេីម្បីពិនិត្យ ខណៈឱ្យធនាគារពិនិត្យទេីបដឹងថា ជាសែកស្អុយ។

រហូតមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះទទួលដំណឹងថា ជនឆបោករូបនោះសំងំលាក់ខ្លួននៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ទេីបជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឱ្យជួយទៅឃាត់ខ្លួនយកមកដោះស្រាយតែម្តង។
ក្រោយពីដឹងថាឃាត់ខ្លួនជនឆបោកខាងលេីបានហេីយក្រុមជនរងគ្រោះផ្សេងៗទៀតបានមកដាក់ពាក្យបណ្តឹងគ្រប់ៗគ្នាផងដែរតែដោយសារតែនៅសង្កាត់ចោមចៅទី៣មានជនរងគ្រោះតែម្នាក់ទេីបនគរបាលបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលាភ ខណ្ឌជ្រោយចង្វារ វិញដេីម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សុខា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


