កីឡា
គ្រូអូស្ត្រាលី សរសើរពី U-17 កម្ពុជា ដែលមានការប្រមូលផ្ដុំយូរជាងក្រុមរបស់ខ្លួន
លោក Brad Maloney គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលីអាយុក្រោម ១៧ ឆ្នាំ បានបញ្ជាក់ថា លោកបានដឹងពីកម្ពុជា មានការប្រមូលផ្ដុំយូរជាក្រុមរបស់ខ្លួន មុនការប្រកួតក្នុងវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup) ដែលចាប់ផ្ដើមស្អែកនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ លោក Maloney បាននិយាយថា៖ «យើងត្រូវតែគោរពគូប្រកួតរបស់យើងទាំងអស់ វានឹងក្លាយជាពូលដ៏លំបាក។ យើងមិនដឹងច្រើនពីគូប្រកួតនោះទេ ដោយសារការផ្អាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងរំពឹងថានឹងមានការប្រកួតប្រជែងពីក្រុមទាំង ៣។»
«បណ្តាប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា កំពុងវិនិយោគយ៉ាងច្រើននៅក្នុងការប្រកួត ជាពិសេសនៅកម្រិតយុវជន និងការអភិវឌ្ឍន៍។ ខ្ញុំដឹងថាក្រុមកម្ពុជា មានក្រុមកីឡាករស្នូលដែលរួមគ្នាជាយូរណាស់មកហើយ ឥឡូវនេះកំពុងរៀបចំការប្រកួតនេះ ហើយចិនបានមកប្រទេសអូស្ត្រាលីជិតមួយខែហើយ ដូច្នេះពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយយើងដឹងថាយើងមាន កិច្ចការដ៏លំបាកនៅខាងមុខ នាកីឡដ្ឋាន Shepparton។» លោក Maloney បាននិយាយបន្ថែម។
AFC U-17 Asian Cup 2023™ Qualifiers នេះគឺជាលើកទី ១ ហើយដែលអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះនៃវគ្គជម្រុះ ចាប់តាំងពីឆ្នាំ ២០០៩ ហើយបង្ហាញពីឱកាសពិសេសសម្រាប់យុវជន ដើម្បីលេងចំពោះមុខក្រុមគ្រួសារ និងមិត្តភក្តិ របស់ពួកគេ។
Maloney បានបន្តទៀតថា៖ «ខ្ញុំគ្រាន់តែចង់ឱ្យពួកគេរីករាយនឹងបទពិសោធន៍ និងប្រើប្រាស់វាជាឱកាសដើម្បីបង្ហាញជំនាញរបស់ពួកគេនៅលើឆាកអន្តរជាតិ។ ខ្ញុំពិតជាសង្ឃឹមថា ពួកគេអាចយកវាក្នុងការបោះជំហានរបស់ពួកគេ ដែលខ្ញុំប្រាកដថាពួកគេនឹងធ្វើដូចដែលយើងសម្លឹងរកការប្រកួតជម្រុះសម្រាប់ AFC U-17 Asian Cup 2023»។
សូមបញ្ជាក់ថាពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ នៅខែតុលា ឆ្នាំ ២០២២ U-17 កម្ពុជា នឹងចូលរួមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup) នៅប្រទេសអូស្ត្រាលី។ កម្ពុជា ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះទឹកដីកណ្ដាល អូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម២៤ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល