កីឡា
ឯកឧត្តម ឌី វិជ្ជា ឧបត្ថម្ភថវិកាជូនគ្រូបង្គោលបឹងកេត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានជួយឧបត្ថម្ភថវិកាដល់គ្រូបង្គោលក្លិបបាល់ទាត់បឹងកេត លោក គឹម ភក្ដី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងស្មារតីគ្រួសារកីឡាបាល់ទាត់ និងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តាមរយៈ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេស បានចុះទៅសួរសុខទុក្ខ លោក គឹម ភក្តី ជាគ្រូបង្វឹកបង្គោលក្លិបបាល់ទាត់បឹងកេត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ ដោយឯកឧត្តមបានជួយសម្រាលទៅលើថ្លៃសម្រាកព្យាបាលជាទឹកប្រាក់ចំនួន ១ ពាន់ដុល្លារអាមេរិក។

លើសពីនេះទៅទៀតកីឡាករ ប្រាក់ មុន្នីឧត្តម រួមទាំងអតីតសមាជិកជម្រើសជាតិកម្ពុជា លោក រិទ្ធ ឌីកា, ទូច បញ្ចារ៉ុង, អ៊ុំ វិចិត្រ, សំអឿន ពិដោរ, ប្រាក់ មុន្នីភិរុណ, សារ៉េត គ្រីយ៉ា និង អ៊ុំ សេរីរត្ន័ ជាដើម ក៏បានប្រមូលថវិកាគ្នាដើម្បីជួយជ្រោមជ្រែងសម្រាលការចំណាយ បាន ៣៦៥ដុល្លារអាមេរិក។ ហើយថែមទាំងប្រកាសដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ដែលមានបំណងចង់ចូលរួមជាមូលនិធិ ជាបន្តទៀតគ្នាអាចចូលរួមតាមរយៈ ABA របស់ខ្លួនផ្ទាល់ ដែលមានលេខ 000950144 (Prak Monyudom) ផងដែរ។
អតីតគ្រូបង្វឹកល្អជាងគេ ប្រចាំលីគកំពូលកម្ពុជា រដូវកាល ០២០ លោក គឹម ភក្ដី ត្រូវបានក្លិបបឹងកេត ប្រកាសកាលពី ២ ខែមុនថា នឹងត្រូវសម្រាកពីទីលានមួយរយៈដើម្បីព្យាបាលជំងឺ ហើយលោកបានចេញទៅព្យាបាលជំងឺនៅប្រទេសវៀតណាម អស់រយៈពេលច្រើនសប្ដាហ៍ និងទើបតែបានវិលត្រលប់មកកម្ពុជាវិញកាលពីសប្ដាហ៍មុន។

លោក គឹម ភក្ដី ត្រូវបានក្លិបបឹងកេត តែងតាំងឲ្យដឹកនាំក្រុម ក្នុងនាមគ្រូបង្វឹកស្ដីទី ចាប់ពីសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រោយការចាកចេញរបស់លោក Apisit Im Amphai ហើយលោកបានដឹកនាំក្រុមសម្រេចលទ្ធផលល្អជាបន្ដបន្ទាប់ រហូតជួយក្រុមនាគខៀវ គ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ ២០២០ ក្រោយឆ្លងកាត់ ១៧ ប្រកួត ឈ្នះ ១២ និងស្មើ ៥ មិនស្គាល់ពាក្យចាញ់ម្ដងឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


