ជីវិតកម្សាន្ដ
កន្លងទៅ ២៤ឆ្នាំ អតីតតួ ជូប៉ាចេ ត្រឡប់មកដើរតាមគន្លងចាស់
រយៈពេល ២៤ឆ្នាំកន្លងផុតទៅ ដែលខ្សែភាពយន្តរឿង “ថាំងចេងទៅចម្លងធម៌” បញ្ចប់ការចាក់ផ្សាយ ប៉ុន្តែវានៅតែដក់ជាប់ក្នុងដួងចិត្តអ្នកគាំទ្រជានិច្ច ខណៈតួនីមួយៗនៃរឿងនេះមិនថា ថាំងចេង ស៊ុនអ៊ូខុង ឬជូប៉ាចេនោះទេ ពួកគេក្លាយជាតួដ៏មានឥទ្ធិពលក្នុងចំណោមទស្សនិកជន ហើយពេលនេះអតីតតួ ជូប៉ាចេ លោក Wayne Lai បានត្រឡប់មកដើរតួនេះម្ដងទៀត ធ្វើឱ្យអ្នកគាំទ្រនាំគ្នាសាទរយ៉ាងខ្លាំង។

ក្រោយជោគជ័យរឿង “ថាំងចេងទៅចម្លងធម៌” ស៊េរីចាស់ នៅចុងឆ្នាំ២០២២នេះ អ្នកដឹកនាំរឿងបានសម្រេចចិត្តផលិតវគ្គថ្មីបន្តទៀត ដែលមានចំណងជើងថា “Journey to the West: Marble Mountains” ដែលក្នុងនោះតារាសម្ដែងហុងកុងលោក Wayne Lai បានដើរតួជា ជូប៉ាចេ ដដែល បន្ទាប់ធ្លាប់សម្ដែងក្នុងរឿងចាស់ កាលពី ២៤ឆ្នាំមុន។

គួររំលឹកថា រឿង “ថាំងចេងទៅចម្លងធម៌” ឆ្នាំ១៩៩៨ របស់ស្ថានីយទូរទស្សន៍ TVB ធ្លាប់ធ្វើឱ្យកេរ្តិ៍ឈ្មោះលោក Wayne Lai ល្បីល្បាញជាខ្លាំង ដែលបន្ទាប់ពីរឿងនេះចប់ការចាក់ផ្សាយ លោកបានក្លាយជាតារាមានប្រជាប្រិយបំផុត និងមានប្រាក់ខែខ្ពស់បំផុតមួយរូបប្រចាំប៉ុស្តិ៍ទូរទស្សន៍ហុងកុង។ ក្នុងអាជីពរបស់លោក លោកធ្លាប់ឈ្នះពានរង្វាន់មិនតិចនោះទេ និងធ្លាប់បង្ហាញខ្លួនជាតួឯកក្នុងរឿងល្បីៗជាច្រើនទៀតផង៕













ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួ លី លានជា ប្រកាសឈប់ពីសិល្បៈជារៀងរហូត
ចុចអាន៖ មុនល្បីល្បាញ និងមានប្រាក់វាល់លានដូចសព្វថ្ងៃ អតីតតួ ចាន់ចាវ ឆ្លងកាត់ជីវិតជូរចត់ណាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


