ជីវិតកម្សាន្ដ
តួ លី លានជា ប្រកាសឈប់ពីសិល្បៈជារៀងរហូត
ក្រោយលាក់ខ្លួនជិត ៣ឆ្នាំ ដោយសារជំងឺបៀតបៀន ពេលនេះ អតីតតួ លី លានជា (Jet Li) បង្ហាញខ្លួនសារជាថ្មី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរ ព្រោះតែរូបរាងទ្រុឌទ្រោមខ្លាំង មិនតែប៉ុណ្ណោះលោកថែមទាំងប្រកាស លែងគិតចង់លេចមុខក្នុងវិស័យសិល្បៈជារៀងរហូត។

លី លានជា ធ្លាប់ជាតារាឈានមុខគេមួយរូប មិនថានៅក្នុងរោងកុន ឬកញ្ចក់ទូរទស្សន៍ឡើយ។ លោកត្រូវបានគេដាក់រហ័ស្សនាមជាស្តេចក្បាច់គុន ក្រោយពេលោកជោគជ័យ នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនរឿងទាំងក្នុង និងក្រៅប្រទេស។
ប៉ុន្មានឆ្នាំចុងក្រោយនេះ លី លានជា សម្រេចចិត្តចាកចេញពីសិល្បៈចិន ក៏ដូចជាពិភពហូលីវូដ ដោយសារតែមានបញ្ហាសុខភាព ជាពិសេសជំងឺបេះដូង ដែលវាជាមូលហេតុមិនអនុញ្ញាតឱ្យតារាវ័យ ៥៩ឆ្នាំនេះ ប្រឡូកក្នុងវិស័យភាពយន្តតទៅទៀតបាន។

ចែករំលែកពីស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរ លី លានជា និយាយថា ខ្លួនមិនមែនជាមនុស្សអមតៈនោះទេ លោកក៏ដូចជាមនុស្សទូទៅដែរ រមែងកើត ចាស់ ឈឺ ស្លាប់ ហើយលោកពិតជាមិនអាចបង្ហាញវត្តមានក្នុងភាពយន្តទៀតឡើយ។ ភាពយន្តរឿង Mulan 2020 គឺជាខ្សែភាពយន្តចុងក្រោយបង្អស់ដែលតារាក្បាច់គុនរូបនេះបង្ហាញមុខ។

លោកបន្តថា លោកសុំបាត់ខ្លួនពីវិស័យសិល្បៈ ដើម្បីមានពេលមើលថែខ្លួនឯង និងចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន។ នៅក្នុងកិច្ចសម្ភាសន៍សារព័ត៌មាន លី លានជា និយាយថា មិនថាប្រាក់ខែខ្ពស់ប៉ុណ្ណានោះទេ គ្រួសារ និងសុខភាពនៅតែជារឿងសំខាន់បំផុត។ ដូច្នេះហើយ ក្រោយបាត់មុខលើកញ្ចក់ទូរទស្សន៍ពីពេលនេះទៅ លោកនឹងផ្ដោតលើការមើលថែគ្រួសារ និងថែរក្សាសុខភាពវិញ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វាន ពីងពីង បង្អួតសម្រស់ក្នុងឈុតពណ៌ខៀវ អ្នកគាំទ្រទប់មិនសរសើរមិនបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


