សន្តិសុខសង្គម
ដំណាំស្រូវ ៣ ពាន់ហិកតា រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់
លោក គន់ គីម ទេសរដ្ដមន្រ្តីអនុប្រធានទី១គ្រោះមហន្តរាយរួមជាមួយក្រសួងកសិកម្មបានដឹកនាំគណៈកម្មាធិការថ្នាក់ជាតិរួមនិងអាជ្ញាធខេត្ត ស្រុកកណ្ដៀង ចុះដល់មូលដ្ឋានដែលរងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាជនដោយសារទឹកជំនន់ក្នុងខេត្តពោធិ៍សាត់។

ការចុះត្រួតពិនិត្យផ្ទាល់នេះគឺនៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក គន់ គីម បានថ្លែងឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងកាលិចលង់ដោយសាទឹកជំនន់ប្រមាណជា៣ ពាន់ហិកតា ខណៈដែលការខូចខាតទាំងស្រុងប្រហែលមានប្រមាណ ២ ៥០០ហិកតា ដោយ៥០០ហិតាទៀតអាចប្រជាពលរដ្ឋទទួលបានផលខ្លះ។

សូមជំរាបថា គ្រោះមហន្តរាយនេះមិនមែនតែខេត្តពោធិ៍សាត់ទេ គឺខេត្តដែលធ្ងន់ធ្ងជាងគេមាន បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងពោធិ៍សាត់ ដែលសរុបប្រមាណជាង ២មុឺនហិតា ដោយយើងកំពុងសិក្សាវាយតម្លៃជាមួយក្រសួងកសិកម្មនិងកណកម្មាធិកាជាតិដើម្បីរាយការណ៍ជូនសម្តេចតេជោក្នុងការផ្ដល់ពូជស្រូវដល់ពលរដ្ឋ៕

អត្ថបទ៖ លាន គ្រន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


