Connect with us

KPT+

មហោស្រពអក្សរសិល្ប៍លើកទី៥ ត្រៀមអង្រួន ក្រុងពោធិ៍សាត់ លើកទី១ ចំនួន ៣ថ្ងៃ

បានផុស

នៅ

មហោស្រពអក្សរសិល្ប៍លើកទី៥ ប្រធានបទ “មរតករស់នៃអក្សរសិល្ប៍” កំពុងត្រៀមអង្រួន ខេត្តពោធិ៍សាត់ លើកទី១ ចំនួន ៣ថ្ងៃ ដែលនឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ពោធិ៍សាត់ និងទីតាំងជាច្រើនទៀតនៅក្នុងក្រុងពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥ មានកម្មវិធី​​ពិសេសៗ​ជាច្រើន​ដូចជា ទស្សនកិច្ចវប្បធម៌ រាត្រីអំណាន អំណានអំពីពោធិ៍សាត់ សិក្ខាសាលានិពន្ធ វេទិកាពិភាក្សា ពិព័រណ៍មរតកអក្សរសិល្ប៍ សួនកំណាព្យសិល្បៈ កម្មវិធីប្រកាសជ័យលាភីអក្សរសិល្ប៍ និងការសម្ដែងទស្សនីយភាព ដែលមានរបាំប្រចាំខេត្តពោធិ៍សាត់ ល្ខោនអាន និងល្ខោននិយាយ ចម្រៀង និងចាប៉ីដងវែងផងដែរ។

ប្រធានកម្មវិធី នៃមហោស្រពអក្សរសិល្ប៍ខ្មែរ លោក ឥន្ទ សម៉ាណាក់ បានបញ្ជាក់ថា មហោស្រព អក្សរសិល្ប៍ខ្មែរលើកទី៥ឆ្នាំនេះ នឹងប្លែកភ្នែក ព្រោះរៀបចំនៅខេត្តពោធិ៍សាត់ដែលមិនសូវជាមានការរៀបចំកម្មវិធីបែបសិល្បៈវប្បធម៌នោះទេ។ ជាពិសេសមហោស្រពនឹងរៀបចំនៅវិទ្យាល័យពោធិ៍សាត់ ដែលមានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូកំពុងសាទររង់ចាំចូលរួម។

លោក លោក ឥន្ទ សម៉ាណាក់ លើកឡើងថា៖ “ខ្ញុំសូមអញ្ជើញអ្នកនៅភ្នំពេញ និងខេត្តផ្សេងទៅចូលរួមមហោស្រព ដើម្បីឈ្វេងយល់ពីគុណតម្លៃ និងមរតករស់នៃអក្សរសិល្ប៍ខ្មែរ ព្រមទាំងបានស្គាល់ពីសិល្បៈវប្បធម៌នៅក្នុងខេត្តពោធិ៍សាត់ផងដែរ”។

ជាទូទៅ មហោស្រពអក្សរសិល្ប៍ខ្មែរ ​មានគោលបំណងធំៗបីគឺ៖ ១. កសាងសហគមន៍អក្សរសិល្ប៍សម្រាប់ទស្សនិកជនកម្ពុជា, ២. បង្កើនគុណតម្លៃរបស់អ្នកនិពន្ធ ជាពិសេសផ្តោតលើគុណតម្លៃអភិវឌ្ឍសង្គម និង ៣. ពង្រីកឱកាស ដៃគូ​ និងទីផ្សារសម្រាប់អ្នកនិពន្ធ និងអ្នកបោះពុម្ពកម្ពុជា។

អ្នកនិពន្ធ សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ ​បានមានប្រសាសន៍ថា ការប្រារព្ធមហោស្រពអក្សរសិល្ប៍ខ្មែរនៅខេត្តពោធិ៍សាត់ មានតម្លៃថ្លៃមិនអាចកាត់ថ្លៃបាន។

អ្នកនិពន្ធ សូ ភីណា លើកឡើងថា៖ “ជាពលរដ្ឋ និងអ្នកនិពន្ធ ដែលមានដើមកំណើតនៅខេត្តពោធិ៍សាត់ ដែលជាខេត្តមួយមានសក្តានុពលសិល្បៈ វប្បធម៌ពិសេសមួយ មហោស្រពនេះធ្វើឱ្យខ្ញុំរំភើបចិត្តជាខ្លាំង។ ការប្តេជ្ញាចិត្តរៀបចំមហោស្រពនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានអ្នកស្ម័គ្រចិត្តជាច្រើនរូប ពុះពារមិនខ្លាចនឿយហត់”។  

មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ បានទទួលការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន រដ្ឋបាលខេត្តពោធិ៍សាត់ សហគមន៍អក្សរសិល្ប៍នានា និងសប្បុរសជន និងសាធារណជនជាច្រើនរូប។ ការចែករំលែកថវិកាដើម្បីគាំទ្រការប្រព្រឹត្តិទៅនៃមហោស្រព ជាកាយវិការគួរឱ្យគោរព និងកក់ក្តៅបំផុត។ ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពីការប្រព្រឹត្តិទៅកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លោក លោកស្រីអាចតាមដានទំព័រហ្វេសប៊ុកមហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival ឬតាមរយៈទូរសព្ទលេខ ០១០ ៩៤១ ២២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម