Connect with us

សន្តិសុខសង្គម

ភូមិចំនួន ៥ នៅសង្កាត់ចាក់អង្រែរងការជន់លិចដោយសារទឹកហូរតាមប្រព័ន្ធលូ

បានផុស

នៅ

ចៅសង្កាត់ចាក់អង្រែក្រោម លោក ជា សុខៃ បានឲ្យដឹងថា ភូមិចំនួន ៥ នៅក្នុងសង្កាត់ចាក់អង្រែរងការជន់លិចពីទឹកជំនន់ហូរចូលមកតាមរយៈប្រព័ន្ធលូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ស្ដីពីទឹកជំនន់លិចផ្លូវ និងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងសង្កាត់ចាក់អង្រែក្រោមបញ្ជាក់ថា មូលហេតុនៃការលិចទឹកនេះ គឺបណ្ដាលមកពីទឹកជំនន់ហូរមកពីប៉ែកខាងលិច នៃរាជធានីភ្នំពេញចូលតាមស្ទឹងព្រែកត្នោត ទើបហូរចូលតាមប្រព័ន្ធលូបណ្ដាលឲ្យលិចផ្លូវ និងលំនៅដ្ឋានប្រជាពលរដ្ឋ។

ចៅសង្កាត់ចាក់អង្រែក្រោមស្នើឲ្យអភិបាលខណ្ឌបិទប្រព័ន្ធលូដែលទឹកជំនន់បានហូរចូល នៅផ្នែកខាងត្បូងអគារសាលាខណ្ឌមានជ័យដើម្បីទប់ស្កាត់ទឹកជំនន់កុំឲ្យលិចលង់ផ្លូវ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ហើយក៏សុំម៉ាស៊ីនបូមទឹកជំនន់ដែលបានហូរចូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម