ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត រំលែកទុក្ខគ្រួសារសពសិស្សលិចទូកដ រំលឹកគំរូព្រះបរមរតនកោដ្ឋ
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក បានយកឱកាសនេះសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល ចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ព្រមទាំងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតទ្បើយ។

ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្រារព្ធពិធីក្នុងទីអារាមដែលត្រូវបានកសាងក្នុងឆ្នាំ១៩៥៣ នេះ គឺស្របពេលនៃការរំឭកខួបទី១០ នៃការយាងចូលព្រះទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ហើយក៏ជាការរំឭកផងដែរ អំពីសមិទ្ធផលដ៏ធំបំផុតមួយ ដែលព្រះអង្គសម្រេចបាន គឺការនាំឯករាជ្យជាតិមកជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងអំទ្បុងពេលនោះហើយ ដែលចាប់ផ្តើមមានការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែជាអកុសល រដ្ឋប្រហារក្នុងឆ្នាំ១៩៧០ បានបង្កជាភ្លើងសង្គ្រាម និងបន្តរហូតមកដល់របបប៉ុលពត ដោយមានការកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោរឃៅ ហើយរាល់សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាតិទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសេសសល់។ បរិការណ៍នេះ បានសបញ្ជាក់ថា ព្រះករុណណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានដឹកនាំប្រទេសប្រកបដោយអំពើបុណ្យកុសល ដោយបាននាំមកនូវសន្តិភាព និងភាពរុងរឿងជូនជាតិ និងប្រជាពលរដ្ឋ ហើយបើទោះបីជាព្រះអង្គសោយព្រះទិវង្គតទៅពិតមែន ក៏នៅតែបន្សល់ទុកនូវព្រះកិត្តិនាមដ៏ក្រអូបដក់ជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក លើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង ហើយតែងនៅបម្រើការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណាបានរត់ចោល និងបោះបង់ប្រជាពលរដ្ឋឡើយ។ ការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការស្រឡាញ់ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ ជារៀងរហូតមក។ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ ជាពិសេសបន្តរួមគ្នាកលើកម្ពស់មោទនភាព និងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ទ្បើងល្បីល្បាញលើឆាកអន្តរជាតិ។

ឯកឧត្ដម ហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រលាញ់ពេញចិត្តពីប្រជាពលរដ្ឋម្ចាស់ស្រុក ហើយក៏នៅតែបន្តប្រកាន់នូវការអនុវត្តគោលនយោបាយប្រកបដោយធម៌ តាមរយៈការផ្តល់សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ដើម្បីពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ស្អិតរមួត និងសិ្ថតស្ថេរយូរអង្វែងតរៀងទៅ។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និងខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ដែលតែងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តកណ្តាល និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាន និងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ និងសូមអរគុណគណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការ ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជន ដោយមិនគិតពីការនឿយហត់ និងបានលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក៕





-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


