Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកបក្សកាន់អំណាចអង់គ្លេស អំពាវនាវឲ្យលោកស្រី Liz Truss ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី (មានវីដេអូ)

បានផុស

នៅ

លោកស្រីនាយក​រដ្ឋមន្ត្រី​ Liz Truss កំពុង​ប្រឈម​នឹង​ការ​អំពាវនាវ​ឲ្យលាលែង​ពីតំណែង ពីគណ​បក្ស​របស់​លោកស្រី​ផ្ទាល់ ពោលគឺត្រឹម​តែ​ប្រាំមួយ​សប្តាហ៍ប៉ុណ្ណោះ ​ក្រោយឡើងកាន់អំណាច។ 

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Liz Truss

ការអំពាវនាវនេះ កើតឡើងបន្ទាប់​ពី​មាន​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច​ ពាក់ព័ន្ធកញ្ចប់​ថវិកា​ខ្នាតតូច។

សមាជិកសភា Tory លោក Crispin Blunt, Andrew Bridgen និង Jamie Wallis សុទ្ធតែបាននិយាយជាសាធារណៈថា ពួកគេជឿថា លោកស្រី Truss គួរតែលាលែងពីតំណែង ខណៈមេដឹកនាំគណបក្សការងារលោក Sir Keir Starmer បានចោទប្រកាន់លោកស្រី Truss ថា “កាន់តំណែងមែនតែគ្មានអំណាចក្នុងដៃ”។

រាប់ពីឆ្វេងទៅស្តាំ លោក Crispin Blunt, Andrew Bridgen និង Jamie Wallis

កាសែត Daily Mail បានរាយការណ៍ថា សមាជិកសភា Tory នឹងព្យាយាមបណ្តេញលោកស្រី Truss នៅសប្តាហ៍នេះ ខណៈតំណាងរាស្រ្តជាង១០០នាក់ បានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការដាក់លិខិតសម្តែងសេចក្តីមិនទុកចិត្ត។

រឿងនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី បានលុបចោលនូវផ្នែកសំខាន់នៃកញ្ចប់ថវិកាខ្នាតតូច ហើយបានបណ្តេញលោក Kwasi Kwarteng ចេញពីតំណែងជាអធិការបតី ជំនួសមកវិញដោយលោក Jeremy Hunt ក្នុងគោលបំណងដើម្បីស្តារភាពជឿជាក់សាជាថ្មី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ឡើងកាន់អំណាចភ្លាម លោកស្រី Liz Truss ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម