ជីវិតកម្សាន្ដ
វ៉ាង ស្រីណូ ប្រកាសចូលរួមបច្ច័យបុណ្យសពគ្រួសារក្មេងៗរងគ្រោះក្នុងឧបទ្ទវហេតុលិចទូក ម្នាក់ ១០០ ដុល្លារ
តារាស្រី វ៉ាង ស្រីណូ បង្ហាញអារម្មណ៍រន្ធត់ចិត្ត និងប្រកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារក្មេងៗរងគ្រោះ ក្នុងឧបទ្ទវហេតុលិចទូកដចម្លង ព្រមទាំងចូលបច្ច័យបុណ្យគម្រប់ ៧ ថ្ងៃ ចំនួន ១០០ ដុល្លារ សម្រាប់គ្រួសារអ្នកស្លាប់ និងមួយចំនួនទៀតដល់ប្អូនៗដែលរួចផុតពីគ្រោះថ្នាក់។

តារាស្រី វ៉ាង ស្រីណូ បានរៀបរាប់ខ្លឹមសារដូច្នេះថា អាណិតអាសូរពន់ពេកណាស់។ គ្មានការជួបណាមិនបែកនោះទេ តែការបែកចេញរបស់ក្មួយៗទាំង ១១ នាក់ ដោយមិនបានលា និងមិនបានត្រៀមចិត្ត ពិតជាបានបន្សល់នូវទុក្ខសោកសង្រេងរកទីបំផុតគ្មានសម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូលរបស់ក្មួយៗ ហើយមីងផ្ទាល់ ក៏ទប់ទឹកភ្នែកមិនជាប់ យំតាមឪពុកម្ដាយក្មួយៗដែរ។

វ៉ាង ស្រីណូ បន្តថា នាងខ្ញុំ និងគ្រួសារ សូមសម្ដែងនូវសមានទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពក្មួយៗទាំង ១១ នាក់ ដែលត្រូវបាត់បង់កូនៗជាទីស្រលាញ់ ក្នុងឧបទ្ទវហេតុលិចទូកចម្លងនៅស្រុកលើកដែក ខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ។ នាងខ្ញុំ ក៏សូមចូលរួមរំលែកនូវការលំបាក នៃគ្រួសារសពនីមួយៗ នូវថវិកាចំនួន ១០០ ដុល្លារ ដោយនឹងនាំយកថវិកាទៅប្រគល់ជូនដោយផ្ទាល់នៅថ្ងៃបុណ្យគម្រប់ ៧ ថ្ងៃខាងមុខនេះ។

តារាស្រីរូបនេះបានបន្ថែមថា មីងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធក្មួយៗបានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ ហើយបើមានជាតិក្រោយ សូមឲ្យក្មួយៗមានអាយុវែងកុំដូចជាតិនេះទៀត។ មីងស្រីណូ ពិតជាអាណិតអាសូរដល់ក្មួយៗណាស់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


