កីឡា
FIFA World Cup 2022 សល់ ១ ខែទៀត ខណៈសំបុត្រលក់អស់ ២.៨៩ លានសន្លឹក
អ្នករៀបចំបាននិយាយកាលពីម្សិលមិញថា ជាមួយនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2022) សល់តែជាងមួយខែទៀតប៉ុណ្ណោះ ប្រទេសកាតា នឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ នៃការប្រកួតបាល់ទាត់ជាប្រវត្តិសាស្ត្រទាំងនៅក្នុង និងក្រៅទីលាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ‘នៅសល់មួយខែ’ នាទីក្រុងដូហា កាលពីម្សិលមិញ មន្ត្រីកំពូលរបស់ FIFA, គណៈកម្មាធិការ និង Qatar 2022 LLC បាននិយាយថា ការរៀបចំប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងដោយមានតែការកែតម្រូវតែប៉ុណ្ណោះ។ សល់ប៉ុន្មានថ្ងៃទៀត មុនពេលម្ចាស់ផ្ទះកាតា ប៉ះ អេក្វាឌ័រ ក្នុងការប្រកួតបើកឆាកនាកីឡដ្ឋាន Al Bayt នៅថ្ងៃទី ២០ ខែវិច្ឆិកា។

ជាមួយនឹងការលក់សំបុត្រជិតដល់ទៅ ៣ លាននាក់ អ្នករៀបចំបាននិយាយថា ជម្រើសកន្លែងស្នាក់នៅ គ្រប់គ្រាន់សម្រាប់អ្នកគាំទ្រដែលមកទស្សនា ខណៈពួកគេបានប្រកាសបន្ទប់បន្ថែមចំនួន ៣០,០០០ កាលពីម្សិលមិញ។ អ្នកគាំទ្រប្រហែល ១.២ លាននាក់ ត្រូវបានគេរំពឹងថា នឹងមកលេងប្រទេសក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២៩ ថ្ងៃ។
“យើងតែងតែនិយាយថា កាតា នឹងផ្តល់ការរៀបចំពានរង្វាន់ FIFA World Cup ល្អបំផុតដែលមិនធ្លាប់មាន។ នៅពេលអ្នកក្រឡេកមើលជុំវិញប្រទេសនាពេលបច្ចុប្បន្ននេះ កីឡដ្ឋានដ៏ទំនើប ទីលានហ្វឹកហាត់ រថភ្លើងក្រោមដី ហេដ្ឋារចនាសម្ព័ន្ធធំទូលាយ អ្វីគ្រប់យ៉ាងបានត្រៀមរួចរាល់ ហើយគ្រប់គ្នាត្រូវបានស្វាគមន៍។ ”ប្រធាន FIFA លោក Gianni Infantino បាននិយាយអំឡុងពេលសារជាវីដេអូមួយពីទីក្រុងគូឡាឡាំពួ ជាកន្លែងដែលលោកបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFC។
អ្នករៀបចំការប្រកួតកាលពីម្សិលមិញបាននិយាយថា សំបុត្រ ២.៨៩ លាន ត្រូវបានលក់សម្រាប់ការប្រកួត ៦៤ ប្រកួត ដែលនឹងត្រូវលេងនៅកីឡដ្ឋានទំនើបចំនួន ៨ ផ្សេងគ្នា។
ក្រៅពីប្រទេសម្ចាស់ផ្ទះ ចំនួនអ្នកទិញសំបុត្រខ្ពស់បំផុត ត្រូវបានកត់ត្រាពីអ្នកគាំទ្រនៅសហរដ្ឋអាមេរិក, អារ៉ាប៊ីសាអូឌីត, អង់គ្លេស, ម៉ិកស៊ិក, អារ៉ាប់រួម, អាហ្សង់ទីន, បារាំង, ប្រេស៊ីល និងអាល្លឺម៉ង់៕
ប្រភព ៖ thepeninsulaqatar.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


