ព័ត៌មានអន្ដរជាតិ
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រមានឆ្លើយតប “គ្មានអ្វីប្រៀបផ្ទឹមបាន” បើកូរ៉េខាងជើង ធ្វើតេស្តនុយក្លេអ៊ែរ
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធទី២៦ខែតុលានេះថា នឹងមានការឆ្លើយតបក្នុងទំហំដែលគ្មានអ្វីប្រៀបផ្ទឹមបាន ប្រសិនបើកូរ៉េខាងជើង ធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៧។

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ជឿថា កូរ៉េខាងជើង អាចនឹងចាប់ផ្តើមការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun-dong បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូនៃប្រទេសជប៉ុនថា “យើងបានព្រមព្រៀងគ្នាថា ទំហំនៃការឆ្លើយតបដែលមិនអាចប្រៀបផ្ទឹមបាននឹងចាំបាច់ ប្រសិនបើកូរ៉េខាងជើង អនុវត្តការធ្វើតេស្តនុយក្លេអ៊ែរលើកទី៧”។

លោក Cho លើកឡើងបែបនេះជាមួយសមភាគីជប៉ុនលោក Takeo Mori និងសមភាគីសហរដ្ឋអាមេរិក លោកស្រី Wendy Sherman។
លោកស្រី Sherman និយាយថា “យើងសូមជំរុញឲ្យកូរ៉េខាងជើង ចៀសវាងការបង្កហេតុបន្ថែមទៀត”។ លោកស្រីហៅរឿងនោះថា “ជាការព្រហើន និងធ្វើឲ្យអស្ថិរភាពយ៉ាងខ្លាំងសម្រាប់តំបន់”។

ជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើង ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអែរក្នុងឆ្នាំ២០០៦មក ប្រទេសចិន និងរុស្សីឆ្នាំនេះ បានវេតូសេចក្តីសម្រេចដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មបន្ថែមរបស់ក្រុមប្រឹក្សាសន្តិសុខ។
ប្រទេសកូរ៉េខាងជើង បាននឹងកំពុងធ្វើតេស្ដអាវុធក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ដោយបានបាញ់មីស៊ីលផ្លោងជាង២០គ្រាប់ រួមទាំងមីស៊ីលមួយគ្រាប់ ដែលហោះលើប្រទេសជប៉ុនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ក្រុងសេអ៊ូល៖ កូរ៉េខាងជើង រៀបចំរួចស្រេចអស់ហើយ សម្រាប់ ការ សាកល្បង នុយក្លេអ៊ែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


