ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្វែរការចល័តទ័ព ៤ ម៉ឺននាក់ទៅតំបន់ភាគខាងត្បូង អ៊ុយក្រែន
រុស្ស៊ីកំពុងបង្វែរការចល័តកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ស្របពេលដែលអ៊ុយក្រែនបានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីកំពុងចល័តទាហាន ៤០,០០០ នាក់ឆ្ពោះទៅកាន់តំបន់ទីក្រុង Kherson ខណៈកងទ័ពជាច្រើននេះត្រូវបានគេជឿថា ជាកងអង្គភាពវរជន រួមទាំងកងទ័ពអាកាសផងដែរ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK របស់ជប៉ុនកាលពីសប្តាហ៍មុន, រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ក៏បានទទួលស្គាល់ដែរថា យោធារុស្ស៊ីកំពុងដាក់ពង្រាយកងអង្គភាពនៅតំបន់ Kherson និងតំបន់ជុំវិញនោះ ។

ស្របពេលជាមួយគ្នានេះ កងកម្លាំងអ៊ុយក្រែនក៏បានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យផងដែរ នៅក្នុងសង្កាត់ចំនួន ១០ នៃតំបន់ Donetsk ភាគខាងកើត ហើយជនជាតិអ៊ុយក្រែនក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗនៅក្នុងតំបន់ Kherson ។
ជាចុងក្រោយ មន្ត្រីរូបនេះបានបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទាហានអ៊ុយក្រែនទំនងជានឹងចំណាយពេលប្រហែល ១ ខែ ក្នុងការរំដោះតំបន់ Kherson ពីកងកម្លាំងរុស្ស៊ីមកវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មេ ណាតូ ពន្យល់មូលហេតុដែលមិនអាចឲ្យ រុស្ស៊ី ឈ្នះជម្លោះនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


