សេដ្ឋកិច្ច
រដ្ឋមន្រ្តីកសិកម្ម ជំរុញភាគីពាក់ព័ន្ធសិក្សាប្រភេទអង្ករដែលមានតម្រូវការទីផ្សារអន្តរជាតិខ្ពស់
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករ ដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការទីផ្សារ។ លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ ដោយមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្មពាក់ព័ន្ធនឹងការផលិតពូជស្រូវ ព្រមទាំងប្រធានមន្ទីរកសិកម្មនៅខេត្តពាក់ព័ន្ធ និងសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Mekong Oryza Trading Co., Ltd នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

លោកឧកញ៉ា ហ៊ុន ឡាក់ បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធដើម្បីផ្គត់ផ្គង់នៅលើទីផ្សារសម្រាប់កសិករ។ បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងអាចធានាបាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។
នៅក្នុងផែនការផលិតពូជស្រូវសុទ្ធនេះដែរ លោករដ្ឋមន្ដ្រី ឌិត ទីណា បានថ្លែងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។

ជាមួយគ្នានេះ លោកឧកញ៉ា ហ៊ុន ឡាក់ ក៏បានស្នើដល់លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម ជួយសម្រួលខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញកសិករ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារដែលមានសក្ដានុពលថ្មីៗបន្ថែមទៀត៕



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


