ព័ត៌មានអន្ដរជាតិ
ត្រឹមមួយខែតុលា អាស៊ី ជួបហេតុការណ៍រន្ធត់ចំនួន៦ សម្លាប់មនុស្សជាង ៥០០នាក់
តុលាបានក្លាយជាខែមួយដែលទ្វីបអាស៊ីជួបហេតុការណ៍រន្ធត់ៗជាច្រើន ដោយបណ្តាលឲ្យមនុស្សស្លាប់ជាង ៥០០នាក់។

ផ្តើមពីសោកនាដកម្មក្នុងកីឡដ្ឋានបាល់ទាត់នៃប្រទេសឥណ្ឌូណេស៊ី, ហេតុការណ៍ចុងក្រោយបំផុត គឺការរត់ជាន់គ្នាក្នុងអំឡុងពិធីបុណ្យ Halloween នៅប្រទេសកូរ៉េខាងត្បូង។
ខាងក្រោមនេះ គឹជាហេតុការណ៍ដ៏រន្ធត់ទាំង៦ ដែលបានកើតឡើងក្នុងទ្វីបអាស៊ី ត្រឹមរយៈពេល មួយខែតុលា៖
ថ្ងៃទី០១៖ សោកនាដកម្មក្នុងកីឡដ្ឋានបាល់ទាត់ Kanjuruhan ប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស១៣៥នាក់។

ថ្ងៃទី០៦៖ ការវាយប្រហារសម្លាប់រង្គាលនៅទារកដ្ឋាន ថៃ សម្លាប់មនុស្ស ៣៧នាក់ ភាគច្រើនជាកុមារ។

ថ្ងៃទី១៣៖ ករណីលិចទូកដ ចម្លងសិស្សសាលានៅស្រុកលើកដែក ប្រទេសកម្ពុជា សម្លាប់មនុស្ស ១១នាក់។

ថ្ងៃទី២៣៖ ការវាយប្រហារតាមផ្លូវអាកាស លើការប្រគំតន្ត្រីក្នុងរដ្ឋ Kachin នៃប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្ស៨១នាក់។

ថ្ងៃទី២៩៖ សោកនាដកម្មរត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅតំបន់ Itaewon ប្រទេសកូរ៉េខាងត្បូង សម្លាប់មនុស្ស១៥៦នាក់។

ថ្ងៃទី៣០៖ ដាច់ស្ពានយោលនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា សម្លាប់មនុស្ស ១៤១នាក់៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Southeast Asia Stats
ចុចអាន៖ បុរសមួយក្រុម ត្រូវគេស្តីបន្ទោស ថាជាដើមហេតុ នាំឲ្យរត់ជាន់គ្នា នៅ កូរ៉េខាងត្បូង
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


