ព័ត៌មានជាតិ
ចាប់ខ្លួនបក្ខពួកឃាតកម្នាក់ ដែលបានបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
ជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ជនដៃដល់ ក្នុងការបាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីមានការសហការរវាងសមត្ថកិច្ចខេត្តបាត់ដំបង ជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញ។

ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលេីនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៣ និង ២២ នាទី រសៀល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង និងដោយមានការសហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃនាយកដ្ឋានក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ជាវ វិបុល និងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ុន សត្យា បានចុះប្រតិបត្តិការបង្ក្រាបករណី ឃាតកម្ម នាពេលកន្លងមក នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រតិបត្តិការនេះកម្លាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្សារ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលមានការពាក់ព័ន្ធនៅក្នុងករណីបាញ់សម្លាប់មនុស្សកាលពីយប់ ថ្ងៃទី ២៩ ខែធ្នូ នៅក្នុងទីក្រុងភ្នំពេញ ។ ដោយបច្ចុប្បន្នកម្លាំងបានប្រគល់ ជនសង្ស័យខាងលើឱ្យទៅកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី ៕
សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


