Connect with us

ព័ត៌មានជាតិ

នាវាស្វ័យការពារជើងទឹកជប៉ុននឹងចូលចតកំពង់ផែខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃ

បានផុស

នៅ

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សា ស្តីពី ដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងកិច្ចជំនួបនេះ មានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ជាការមូលដ្ឋានសមុទ្រ មេបញ្ជាការរងកងរាជអាវុធហត្ថ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ស្វាគមន៍អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ ស្តីពីការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលខាងមុខ រដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការធ្វើការងារជាមួយកងនាវាស្វ័យការពារជប៉ុន។

លោក ឯម ភាព មានប្រសាសន៍ថា៖ “កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា ជប៉ុន ហើយប្រទេសទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ សម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន បង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និតបន្ថែមទៀត”។

លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណគុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំសកម្មភាពផែនការនៃការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោកបានបន្តថា៖ “ខ្ញុំបានចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ហើយនេះក៏ជាលើកទីមួយដែលខ្ញុំបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ។ ខ្ញុំគិតថាកំពង់ផែស្វយ័តក្រុងព្រះសីហនុធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។

លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជាមានសេចក្តីរីករាយដែលរដ្ឋបាលខេត្តអនុញ្ញាតិឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម