ព័ត៌មានជាតិ
ជប៉ុនសម្លឹងឃើញពីសក្តានុពលក្នុងការវិនិយោគលើសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា
អ្នកវិនិយោគជប៉ុនកំពុងសម្លឹងឃើញឱកាសក្នុងការវិនិយោគលើសហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា។ ខណៈការចាប់អារម្មណ៍នេះ ទទួលបានការស្វាគមន៍ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើសហគ្រាសខ្នាតតូច និងមធ្យមនេះ ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា លោក តាកាយ៉ាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងពីសក្ដានុពលរបស់កម្ពុជា នោះគឺសក្ដានុពលក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលលោកថា ជាចំណុចស្នូលដែលសមាគមជប៉ុន-កម្ពុជាបានចាប់អារម្មណ៍។ លោក បញ្ជាក់ប្រាប់សម្ដេចតេជោ ថា សមាគមរបស់លោក ក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។

ប្រធានសមាគមជប៉ុន-កម្ពុជា បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលលោក បានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា។ ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀត ដើម្បីនាំចេញទៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចតេជោបានសម្ដែងការរីករាយចំពោះការលើកឡើងរបស់ប្រធានសមាគមជប៉ុន-កម្ពុជា ហើយសម្ដេច ក៏បានពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគម ដែលបានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។

សម្ដេចតេជោ លើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុន ក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។
ជុំវិញការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម សម្ដេចតេជោ បានបង្ហាញការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគលើសហគ្រាសខ្នាតតូចនិងមធ្យមនេះ។ សម្ដេច បញ្ជាក់ថា សម្ដេចតែងតាំងជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ដោយសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


