ព័ត៌មានជាតិ
ពលរដ្ឋស្នើសុំអភិបាលខេត្តកំពង់ធំ ពិនិត្យក្រុមហ៊ុនផ្គត់ផ្គង់ទឹក ដែលដំឡើងថ្លៃប៉ះពាល់ដល់ការបង្ករបង្កើនផល
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋនាំគ្នាប្រមូលផ្តុំគ្នានៅចំណុចអូរវ៉ាយ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីទាមទារស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាតម្លៃទឹកជូនពួកគាត់។
លោក ឌុច ឌីណា និងលោក ស៊ិន សំអាត តំណាងប្រជាពលរដ្ឋលើកឡើងថា ក្រុមហ៊ុនទឹក “កំពង់ធំ អ៊ិនវេសមិន ឌីវើឡុបមិន” ដែលមានលោក គិត សៀប ជាប្រធានក្រុមហ៊ុន តែងតែបង្ករការលំបាកដល់ពួកគាត់អស់រយៈពេល១០ឆ្នាំមកហើយចាប់តាំងពីឆ្នាំ២០១០មកម្លេះ។ ការលំបាកនេះដោយក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យាផ្គត់ផ្គង់ទឹក និងតម្លៃថ្លៃជាដើម។ ហើយក្នុងរដូវធ្វើស្រែដំឡើងកន្លងមកនេះ ក្រុមហ៊ុនទឹករបស់លោក គិត សៀប ផ្តល់ទឹកមិននគ្រប់គ្រាន់ធ្វើឲ្យការបង្ករបង្កើនផលយឺតយ៉ាវ រួមផ្សំជាមួយទឹកធំផងនោះ ធ្វើស្រូវរបស់ប្រជាកសិករ ដែលស្ថិតនៅក្នុងដែនប្រើប្រាស់ទឹក របស់លោក គិត សៀប លិចលង់ជាច្រើនហិកតា។
តំណាងប្រជាពលរដ្ឋបន្តថា កន្លងមកអាជ្ញាធរខេត្តកំពង់ធំ ក៏ធ្លាប់បញ្ជូនអភិបាលរងខេត្តមកដោះស្រាយ គឺលោក ព្រឹម រដ្ឋា ទទួលបន្ទុកផ្នែកសិកម្ម ប៉ុន្តែមិនដែលទទួលយកសំណូមពររបស់ប្រជាកសិករនោះទេ តែផ្ទុយទៅវិញតែងតែជិះរថយន្តជាមួយប្រធានក្រុមហ៊ុន ហើយដាក់បន្ទុកមកលើកសិករទៅវិញ។
តំណាងប្រជាពលរដ្ឋចំនួនពីរនាកទៀត លោក ខាត់ វណ្ណៈ និងលោក អៀង នី លើកឡើងផងដែរថា ភាគីក្រុមហ៊ុនតែងតែបង្ករព្យុះភ្លៀងមិនព្រមគោរពកិច្ចសន្យាផ្តល់ទឹកក្នុងតម្លៃដូចក្រុមហ៊ុនផ្សេងទៀតនោះទេ ម្យ៉ាងទៀតក៏មិនព្រមផ្គត់ផ្គង់ទឹកទៅតាមតម្រូវការរបស់កសិករឲ្យទាន់ទាន់ពេលវេលានោះដែរ។ ទាំងអស់នេះ បានធ្វើប្រជាពលរដ្ឋធ្វើស្រែទទួលបានផលទាប និងចំណាយក្នុងការបូបទឹកអស់ច្រើន។ តំណាងកសិករបន្ថែមថា ភាគីក្រុមហ៊ុនតែងតែព្រងើយកន្តើយមិនយកចិត្តទុកដាក់ និងមិនដែលពិភាក្សាជាមួយកសិកឲ្យបានច្បាស់លាស់ តែផ្ទុយទៅវិញតែងតែកៀបសង្កត់មកលើប្រជាពលរដ្ឋ គំរាមកំហែងមិនផ្តល់ទឹកផងដែរ។
លោក ជីវ គឹមអុន ចៅសង្កាត់អូរគន្ធរ លើកឡើងផងដែរថា ប្រឡាយទឹកអូវ៉ាយ គឺជាអូរធម្មជាតិ និងមានប្រឡាយស្រាប់ដែលបន្សល់ទឹកតាំងពីសហគមរបស់កសិករពីមុនមកម្លេះមានប្រវែងសរុបជិត១០គីឡូម៉ែត្រ អាចស្រោចស្រប់លើផ្ទៃដីជិត២០០០ហិកតា។ លោកបន្ថែមថា ក្រុមបច្ចុប្បន្នធ្វើអាជីវកម្មធ្វើនៅលើប្រឡាយដែលមានស្រាប់ គ្រាន់តែស្តារឡើងវិញប៉ុណ្ណោះ។ កសិករតែងតែទទូចសុំមកកាន់អាជ្ញាធរ សង្កត់ឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ និងបានដាក់សំណើទៅកាន់អាជ្ញាធរ ក្រុងស្ទឹងសែន និងខេត្ត តែត្រូវអាជ្ញាធរខេត្តមិនអើពើ និងដាក់បន្ទុកមកកាន់ប្រជាពលរដ្ឋរបស់លោកទៅវិញ។
លោកចៅសង្កាត់បន្តថា ផ្ទៃដែលកសិករកំពុងបង្ករបង្កើនផលដោយពឹងផ្អែកក្រុមទឹករបស់លោក គិត សៀប មានប្រជាពលរដ្ឋសរុបជាង២០០គ្រួសារ ដែលមកពីឃុំ សង្កាត់ចំនួនប្រាំបី គឺសង្កាត់អូរគន្ធរ សង្កាត់ស្រយ៉ូវ សង្កាត់កំពង់រទេះ សង្កាត់ដំរីជាន់ខ្លា ឃុំក្តីដូង ឃុំព្រៃគុយ ឃុំត្រពាងឬស្សី និងឃុំកំពង់ស្វាយ។ ហើយកាលពីកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ ប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន ប្រជុំចុះកិច្ចសន្យាទឹក ប៉ុន្តែមិនត្រូវតម្លៃគ្នា។ ក្រុមហ៊ុនទឹកមិនព្រមបូមទឹក ធ្វើគ្រាប់ពូជឲ្យរបស់សម្តេចតេជោ ត្រូវដាំដុះស្តារឡើងវិញមិនបានដាំដុះនោះទេ។
លោកបញ្ជាក់ផងដែរថា ក្រុមហ៊ុនផ្គត់ផ្គត់ទឹកនៅក្នុងសង្កាត់ចំនួន២ផ្សេងទៀត យកក្នុងតម្លៃត្រឹមតែ ៤០០,០០០រៀល ទៅ៤២៥,០០០រៀល ក្នុងមួយហិកតា និងបានផ្តល់ទឹកគ្រប់គ្រាន់ ដល់កសិករ។ ក្នុងនាម ជាអាជ្ញាធរដែនដី ស្នើដល់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាពិសេសសម្តេចតេជោ ជួយពិនិត្យលើភាពមិនប្រក្រី មិនព្រមអនុវត្តន៍តាមកិច្ចសន្យារបស់ក្រុមហ៊ុននេះ ដើម្បីឲ្យកសិករបានចូលបង្ករបង្កើនផល និងដាក់គ្រាប់ពូជរបស់សម្តេចបង្កើនជីវភាពឡើងវិញ ក្រោមពីការខូចខាតដោយសារទឹកជំនន់កន្លងទៅ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៣ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ