Connect with us

បច្ចេកវិទ្យា

ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម និងការពិនិត្យការងារជាមួយក្រុមហ៊ុន Viettel Cambodia

បានផុស

នៅ

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) កាលពី​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ បាន​ជួបពិភាក្សា​ការងារ​នៅ​ក្រុមហ៊ុន Metfone ដែល​ជា​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​សមាជិក Viettel Group នៅ​កម្ពុជា។ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​រាយការណ៍​ជូន​លោក​នាយករដ្ឋមន្ត្រី Pham Minh Chinh អំពី​លទ្ធផល នៃ​សកម្មភាព​ផលិតកម្ម និង​អាជីវកម្ម ក៏ដូចជា​ការ​រួមចំណែក​សេដ្ឋកិច្ច​សង្គម​ដល់​កម្ពុជា បន្ទាប់ពី​អាជីវកម្ម​នេះ​មាន​វត្ត​មាននៅ​កម្ពុជា​អស់​រយៈពេល ១៣ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន មិត្ត​ហ្វូ​ន គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ទាក់ទង​នឹង​អតិថិជន ប្រាក់​ចំណូល និង​បណ្ដាញ​ដែល​មាន​ចំណែក​ទីផ្សារ ៤៥% ដែល​មាន​អតិថិជន​ជាង ៩ លាន​នាក់ និង​ចំណែក​ទីផ្សារ ៦០% នៅ​ក្នុង​ចំនួន​ស្ថានីយ​ទូរស័ព្ទ​ចល័ត។ សូម​ជម្រាប​ថា ទោះបីជា​ឧស្សាហកម្ម​ទូរគមនាគមន៍​ពិភពលោក​មានការ​កើន​ឡើង​ក៏ដោយ មិត្ត​ហ្វូ​ន នៅតែ​បន្ត​រក្សា​សន្ទុះ នៃ​កំណើន​របស់​ខ្លួន​ទាក់ទង​នឹង​ប្រាក់ចំណូល និង​ប្រាក់ចំណេញ ហើយ​មានតម្លៃ​រហូតដល់ ១ ពាន់​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន​នេះ មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​អ្នក​បង់ពន្ធ​ធំ​ជាង​គេ​ទាំង​ប្រាំ សម្រាប់​រដ្ឋាភិបាល ក្នុង​ប្រទេស​កម្ពុជា។

ម្យ៉ាងវិញទៀត មិត្ត​ហ្វូ​ន បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​រួមចំណែក​របស់​ខ្លួន​ចំពោះ​សង្គម និង​ប្រជាជន​កម្ពុជា តាមរយៈ​សកម្មភាព​សហគមន៍​ដូចជា​ភាពជា​សកល នៃ​សេវា​ទូរគមនាគមន៍​នៅ​កម្ពុជា​ដែល​រួមចំណែក​ធ្វើឲ្យកម្ពុជា​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​តំបន់​ដែលមាន​ការរីកចម្រើន​លឿន​បំផុត​ក្នុង​ពិភពលោក​ជម្រាបជូន​លោកនាយក​រដ្ឋមន្ត្រី​ផង​ដែរ។ លើស​ពី​នេះ សេវា​គ្របដណ្ដប់ និង​ល្បឿន 4G ល្អ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ អត្រា​អតិថិជន​ប្រើប្រាស់​ទិន្នន័យ​ឈាន​ដល់ ៩១% ដែល​ក្នុង​នោះ ៩៥% ជា​អតិថិជន 4G ស្រដៀង​ទៅ​នឹង​ប្រទេស​អភិវឌ្ឍន៍​ដូចជា កាណាដា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជាដើម។ ពិសេស​បាន​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា ជាង ៣ ម៉ឺន​នាក់ ទទួល​បាន​ប្រាក់ចំណូល​ជា​មធ្យម​ខ្ពស់​ជាង​មធ្យមភាគ​ជាតិ។ ក្រុមហ៊ុន​ក៏​តែងតែ​អម​ដំណើរ​ជាមួយ​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​វៀតណាម និង​កម្ពុជា ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត។

ជាមួយ​គ្នា​នេះ មិត្ត​ហ្វូ​ន ក៏បាន​ត្រួសត្រាយ​ឲ្យ​មាន​បំលាស់​ប្តូរ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​រដ្ឋាភិបាល និង​ក្រសួង​នានា​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ បច្ចុប្បន្ន​នេះ មិត្ត​ហ្វូ​ន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ទើរតែ​ទាំងអស់​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា។ ក្នុងនោះ​រួមទាំង​គម្រោង​សំខាន់ៗ​ជាពិសេស​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​អប់រំ និង​ប្រព័ន្ធ​អេកូឡូស៊ី​អប់រំ​របស់​មិត្ត​ហ្វូ​ន​បាន​គ្របដណ្ដប់​សាលារៀន​ជាង ៣០០ នៅ​ទូទាំង​ប្រទេស ជាមួយ​សិស្ស​ជាង ៤៥ ម៉ឺន​នាក់ និង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល។ ចំណែក​នៅក្នុង វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល eMoney របស់ Metfone បច្ចុប្បន្ន​នេះ គឺជា e-wallet ដែល​បាន​ដើរ​តួនាទី​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​មាន​អតិថិជន​ជាង ៨ សែន​នាក់។ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា មិត្ត​ហ្វូ​ន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដែល​ធានា​ថា ៩៥% នៃ​ប្រជាជន​គ្រប់​ច្រកល្ហក​នៅ​កម្ពុជា​អាច​ប្រើប្រាស់​សេវា​ទូរគមនាគមន៍​បាន​យ៉ាង​ងាយស្រួល។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​មិត្ត​ហ្វូ​ន​សម្រេចបាន រួមចំណែក​លើកកម្ពស់​ទំនាក់ទំនង “​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ បាន​កាន់តែ​យូរអង្វែង និង​និរន្តរភាព។ ជាមួយ​គ្នា​នេះ វៀតណាម​បាន​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម បង្កើត​ការងារ ធានា​សន្តិសុខ​សង្គម​ដល់​កម្ពុជា​ផង​ដែរ។

លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម បាន​សង្កត់​ធ្ងន់​ថា មិត្ត​ហ្វូ​ន​គួរតែ​បន្ត​លើកកម្ពស់​តួនាទី​របស់ខ្លួន​ជា​ស្ពាន​ដ៏​សំខាន់ រួមចំណែក​ក្នុងការ​ជំរុញ ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ និង​ប្រជាជន​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ហើយ​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​មិត្ត​ហ្វូ​ន​មាន​កន្លែង​កាន់តែ​ល្អ​ប្រសើរ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​បន្ថែម​ទៀត។ ក្នុងនោះ​ការរួមចំណែក​ជំរុញ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤ រវាង កម្ពុជា និង​វៀតណាម បាន​ធ្វើ​ឲ្យ​សន្តិសុខ​សង្គម​កាន់តែ​ល្អប្រសើរ​ឡើង​ក្នុង​ស្មារតី “​ផល​ប្រយោជន៍​រួម ហានិភ័យ​រួម”។

លោក Tao Duc Thang ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Viettel Group បាន​មានប្រសាសន៍ថា ៖ “​ខណៈ​ពេល​កំពុង​តែ​មាន​ការ​វិនិយោគ​នៅ​បរទេស ទោះបី​ជា​មាន​ឧបសគ្គ​ច្រើន​ក៏ដោយ ក៏ Viettel Group តែងតែ​បន្ត​ដំណើរ​ការ​វិនិយោគ​នៅ​បរទេស” ហើយ​ប្ដេជ្ញា​ចិត្ត​ជានិច្ច​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ នៃ​ការ​ផ្លាស់ប្ដូរ​ឌីជីថល និង​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ពិគ្រោះ​យោបល់​គាំទ្រ និង​អម​ដំណើរ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល និង​ដំណោះស្រាយ​វិស័យ​ឌីជីថល​ដើម្បី​បម្រើ​រាល់​សកម្មភាព​ក្នុង​សង្គម​កម្ពុជា”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម