ព័ត៌មានជាតិ
វៀតណាមសន្យាបង្កើនការផ្តល់អាហារូបករណ៍ផ្នែកអប់រំ និងវិជ្ជាជីវៈដល់និស្សិតកម្ពុជា
វៀតណាមបានសន្យាថា នឹងបង្កើនផ្តល់អាហារូបករណ៍លើផ្នែកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជា ជីវៈដល់និស្សិតកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាធនធានមួយដ៏សំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។

ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នៅទីស្តីការក្រសួងការងារ។

លោក រដ្ឋមន្ត្រីក្រសួងការងារវៀតណាមក៏បានសន្យានឹងជួយគាំទ្រកម្ពុជាទៅលើគម្រោងជាច្រើន សំដៅជំរុញបង្កើន ល្បឿនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេរភាគី អាស៊ាន និងក្របខណ្ឌតំបន់។
លោក បណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ អាហារូបករណ៍មកដល់និស្សិតកម្ពុជាកន្លងមក។

លោករដ្ឋមន្ត្រីជឿជាក់ថា វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់វៀតណាមមានទាំងគុណភាព បទពិសោធន៍ ហើយសង្ឃឹមថា វៀតណាមនឹងបង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាច្រើនបន្ថែមទៀត។
លោករដ្ឋមន្ត្រីក្រសួងការងារវៀតណាមបានឯកភាព ចំពោះសំណើររបស់លោកបណ្ឌិត អ៊ិត សំហេង ដែលស្នើ ឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចសិក្សាដកស្រង់នូវបទពិសោធន៍ពីគ្នាលើការអនុវត្តល្អនានា ដោយ ប្រទេសទាំងពីរ មានស្ថានភាពប្រហាក់ប្រហែលគ្នា ជាពិសេសគឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើនដូចគ្នា។
នាជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលបានជួយជំរុញឱ្យមានកំណើននៃការវិនិយោគទុន និងពាណិជ្ជកម្មកាន់តែកើនឡើង បង្កើតនូវឱកាសមុខរបរ និងការងារជូនប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរៀងៗខ្លួន។

យោងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ រយៈពេល ៥ឆ្នាំ បន្តទៀតដែលទើបចុះហត្ថលេខានៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព ភាគីទាំងពីរបានឯកភាពឱ្យក្រុមការងារបច្ចេកទេសទាំងពីរ រៀបចំឱ្យមានផែនការសកម្មភាពប្រចាំឆ្នាំដើម្បីតាមដានការអនុវត្ត។
គួរបញ្ជាក់ថា គោលបំណងសំខាន់នៃអនុស្សរណៈនេះគឺ៖១. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានារួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្មសេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។
២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។
៣. ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។
៤. ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស និង ៥. ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិស័យការងារ។
តបតាមការអញ្ជើញ របស់លោក Dao Ngoc Dung លោកបណ្ឌិត អ៊ិត សំហេង នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាខែមករា ឆ្នាំ២០២៣ខាងមុខ៕ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


