ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី កោតសរសើរប្រជាជនកម្ពុជា
ខណៈកម្ពុជាដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយជោគជ័យ ស្របពេលតំបន់អាស៊ាន និងសាកលជួបវិបិត្តផ្ទួនៗមួយចំនួនដូចជា បញ្ហាកូវីដ-១៩ បញ្ហាផ្ទៃក្នុងមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាកូរ៉េខាងជើង បញ្ហារុស្ស៊ី អ៊ុយក្រែន ជាដើម, សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២នេះ សូមកោតសរសើរប្រជាជនកម្ពុជា ដែលយោគយល់ ចូលរួមសហការរក្សាសណ្ដាប់ធ្នាប់បានយ៉ាងល្អ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព បង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជោគជ័យនេះជាកិត្តិយស និងមោទនភាពដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងកោតសរសើរ និងអរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលផ្ដល់ការយោគយល់ និងជួយសហការសម្រាប់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ។ ខ្ញុំពិតជាមានការពេញចិត្តចំពោះកម្លាំងសន្តិសុខរបស់យើងដែលមានសមត្ថភាពគ្រប់គ្រាន់ការពារថ្នាក់ដឹកនាំពីចម្ងាយ មកប្រទេសរបស់យើងដោយសុវត្ថិភាព”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធដែលបានបំពេញកិច្ចការងារដ៏ល្អ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យនេះ។

គួរបញ្ជាក់ថា ដើម្បីធានានូវការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទចរាចរណ៍ផ្លូវគោកក្នុងទីក្រុងភ្នំពេញចំនួន ៥ខ្សែ ដូចជា មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស ផ្លូវជាតិលេខ៦ ដែលចូលទៅកាន់រាជធានីភ្នំពេញ និងវិថីឧកញ៉ាឃ្លាំងមឿង ជាដើម ព្រមទាំងបានហាមឃាត់ការធ្វើចរាចរណ៍ផ្លូវទឹកតាមដងទន្លេសាប ទន្លេមេគង្គលើ ហាមឃាត់ការបង្ហោះខ្លែង និងឧបករណ៍ថតដែលបំពាក់លើយន្តហោះបញ្ជា ឬដ្រូន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទក្លឹបរាត្រីក្នុងរាជធានីភ្នំពេញចំនួន ១៤ទីតាំង ជាបណ្ដោះអាសន្នរយៈពេល ៦ថ្ងៃ តាំងពីមុនកិច្ចប្រជុំចាប់ផ្ដើមមួយថ្ងៃ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


