កីឡា
កម្ពុជា ឈ្នះមេដាយមាស ៣គ្រឿង ក្នុងព្រឹត្តិការណ៍ប៉េតង់ជើងឯកអាស៊ី លើកទី៤ នៅថៃ
ក្រុមអត្តពលិកប៊ូល និងប៉េតង់កម្ពុជា បានធ្វើបានយ៉ាងល្អក្នុងការប្រកួតព្រឹត្តិការណ៍ប៊ូល និងប៉េតង់ ជើងឯកអាស៊ីលើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) នៅទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីអាចដណ្ដើមមេដាយមាស ៣គ្រឿង។

ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកម្ពុជា ដែលមានសមាជិកទាំងអស់២៧នាក់ បានដណ្ដើមមេដាយសរុប ៧គ្រឿង លើ ៦វិញ្ញាសា ក្នុងនោះរួមមាន មេដាយមាសចំនួន៣គ្រឿង, មេដាយប្រាក់ ចំនួន២គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ២គ្រឿង។

មេដាយមាស ៣គ្រឿងធ្វើបានក្នុងវិញ្ញាសា៖
-យុវជនអាយុក្រោម ១៨ឆ្នាំ វាយយកពិន្ទុ
-បុរស វាយយកពិន្ទុ
-បុរស ៣នាក់ទល់៣នាក់ (A)
មេដាយប្រាក់ ២គ្រឿងគឺនៅក្នុងវិញ្ញាសា៖
-នារី វាយយកពិន្ទុ
-នារី ៣នាក់ទល់៣នាក់
មេដាយសំរឹទ្ធ ២គ្រឿងគឺស្ថិតនៅក្នុងវិញ្ញាសា៖
-យុវជន ៣នាក់ទល់៣នាក់ អាយុក្រោម ១៨ឆ្នាំ (B)
-បុរស ៣នាក់ទល់៣នាក់ (B)

គួរបញ្ជាក់ថា ប៉េតង់ ក៏នឹងក្លាយជាប្រភេទកីឡាដែលដាក់ឱ្យប្រកួតក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ ដ្បិតកីឡានេះក៏ជាកីឡាសក្ដានុពលរបស់កម្ពុជា ថែមទៀតផង៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ