Connect with us

ព័ត៌មានជាតិ

ពិព័រណ៍បច្ចេកវិទ្យារយៈពេល៣ថ្ងៃមានការចូលរួមច្រើនពីយុវជនកម្ពុជា

បានផុស

នៅ

កម្ពុជាបានរៀបចំពិព័រណ៍បច្ចេកវិទ្យារយៈពេល៣ថ្ងៃដែលជាការតាំងពិព័រណ៍ធំជាងគេ និងដំបូងគេនៅម្ពុជា។ ការតាំងពិព័រណ៍នេះ មានការចូលរួមច្រើនកុះករពីសំណាក់យុវជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍បច្ចេកវិទ្យា គឺជាកម្មវិធីអមកិច្ចប្រជុំអាស៊ានដែលកម្ពុជាជាម្ចាស់ផ្ទះ និងជាកម្មវិធីដ៏ធំមួយនៅកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអគារ F កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៦ល្ងាច។

ការតាំងពិព័រណ៍នេះទៀតសោត ក៏មានការចូលរួមពីវាគ្មិនកត្តិយសជាតិ និងអន្តរជាតិល្បីៗ ដែលជជែកលើបញ្ហាបច្ចេកវិទ្យាផ្សេងៗរយៈពេល៣ថ្ងៃនេះ។ ស្របគ្នានេះ គេសង្កេតឃើញថា មានយុវជនជាច្រើនបានចូលរួមការតាំងពិព័រណ៍នេះ ព្រមទាំងទទួលបានបទពិសោធ ចំណេះដឹងផ្សេងៗត្រឡប់ទៅវិញ។

ពិព័រណ៍បច្ចេកវិទ្យា មានស្តង់ពិព័រណ៍ប្រមាណជិត ២០០ស្តង់ មកពីស្ថាប័នផ្សេងៗដូចជា វិស័យធនាគារ វិស័យបច្ចេកទេស វិស័យឧស្សាហកម្ម វិស័យភាពយន្ត។ល។ ក្នុងនោះក៏មានការតាំងបង្ហាញ និងកន្លែងសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យា ក៏មានការតាំងបង្ហាញការលេងល្បែងកំសាន្តនានា ដើម្បីឈ្នះយកវត្ថុអនុស្សាវរីយ៍ផងដែរ។

សូមជម្រាបថា ពិព័រណ៍បច្ចេកវិទ្យាដ៏ធំមួយនេះធ្វើឡើងក្នុងគោលបំណង ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយ និងផ្តោតលើបច្ចេកវិទ្យាបន្ថែមទៀត។ បង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកម្ពុជានឹងក្លាយជាប្រទេសក្នុងសម័យឌីជីថលទាំងស្រុងនៅឆ្នាំ ២០៣៥។ ព្យាយាមអនុវត្តបណ្តាញឱ្យយុវជនដែលមានគំនិតកែច្នៃ និងបង្កើតអ្វីថ្មីជាមួយអ្នកវិនិយោគ ព្រមទាំងលើកកម្ពស់វិស័យវិទ្យាសាស្ត្រក្នុងតំបន់ តាមរយៈការបញ្រ្ជាបការយល់ដឹងដល់សិស្សនិស្សិតចាប់អារម្មណ៍សិក្សាលើវិស័យ STEM បន្ថែមទៀត ព្រោះជាវិស័យមួយសំខាន់សម្រាប់កម្ពុជា៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម