ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ឃាត់ខ្លួនមេកន្ទុយលេខពីរនាក់
បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ឃាត់ខ្លួនតាមបញ្ជាលោក ឯក ឃុនដឿន អភិបាលខណ្ឌ ខណៈអ្នកទាំងពីរកំពុងកត់កន្ទុយលេខជាក់ស្ដែង ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ២៨ ផ្លូវលេខ ២២០ហ្សិត ភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មនុស្សប្រុស ស្រីទាំងពីរនាក់ ដែលអាជ្ញាធរឃាត់ខ្លួន រួមមានទី១ ឈ្មោះ គាំ គង់ ភេទប្រុស អាយុ៦៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ២២០ហ្សិត ភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ ឈ្មោះ លី លីន ភេទស្រី អាយុ២០ឆ្នាំ ផ្ទះលេខ២៨ ផ្លូវលេខ២២០ហ្សិត ភូមិ៩សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីខណ្ឌទួលគោក បានបញ្ជាក់ឱ្យដឹងថា ទីតាំងដែលបានបង្រ្កាបមានលួចបើកកត់កន្ទុយលេខវៀតណាម ហើយជំនាញក៏បានស៊ើបនិងស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី០៤ ខែមករានេះ ទើបចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្ស០២នាក់ និងដកហូតកន្ទុយលេខ នឹង លទ្ធផលឆ្នោតមួយចំនួន ត្រាចុះថ្ងៃខែ ម៉ាស៉ីនគិតលេខម៉ាក casio និងតាំប៉ុងមួយ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា យោងតាមប្រសាសន៍លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានថា ផ្សារណាអនុញ្ញាតឱ្យមានកត់កន្ទុយលេខក្នុងផ្សារ នឹងត្រូវដកប្រធានផ្សារចេញ។
ក្រោយប្រតិបត្តការ កម្លាំងគណៈបញ្ជាការឯកភាពបាននាំខ្លួនមនុស្សប្រុស ស្រី ទាំងពីរនាក់ទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ