Connect with us

ជីវិតកម្សាន្ដ

ទម្លាយប្រាក់ចំណូលកប់ក្ដោង ពីក្រុម BLACKPINK រកបានលើប្រព័ន្ធផ្សព្វផ្សាយ

បានផុស

នៅ

BLACKPINK ជាក្រុម K pop កូរ៉េ ដែលកំពុងទទួលបានភាពល្បីល្បាញខ្លាំងទូទាំងអន្តរជាតិ។ លើសពីនេះក្នុងសមាជិកម្នាក់រកចំណូលបានយ៉ាងច្រើនក្រាស់ក្រែល ឲ្យផលិតកម្មដែលពួកគេកំពុងជ្រកកោនរួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Naver បានប្រកាសថា Jennie ក្លាយជា​ទូតសកល​ឲ្យប្រេន Gentle Monster នឹងត្រូវបានអញ្ជើញធ្វើជាគំរូសម្រាប់ Tamburins ជាមួយនឹងប្រាក់ចំណូល​ដែលរំពឹងទុកពី ១.៥ ពាន់លានវ៉ុន។ យ៉ាងណាមិញ ​ពីមុន Jennie ទទួលបានពី ៧០០ លានទៅ ១ពាន់លានវ៉ុនពីធ្វើការជាមួយម៉ាកយីហោ​ដ៏​ល្បី​មួយ​ ដែល​បាន​ព្រមព្រៀង​ក្នុង​កិច្ចសន្យា។ ជាលទ្ធផល Jennie ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំក្នុង​នាមជា​ទូត​សុឆន្ទៈ​របស់​ម៉ាកយីហោរហូតដល់ ៦០,០០០ ដុល្លារ ហើយកាលពី​ឆ្នាំ ២០២០ Jennie រកចំណូល​ពី​ការ​បង្ហោះ រូប​លើ​Instagram ចំនួន ១ ដងក្នុងតម្លៃ ១៧០,០០០ ដុល្លារអាមេរិក។

សម្រាប់ Jisoo បើ​យោងតាម ​​Net Credit តារាស្រីរូបនេះ​រកបាន ១៨.៨ លានដុល្លារពីការ​អាប់ដេត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​នាង។ ជាមួយ​គ្នា​នេះ Madame Figaro លាត​ត្រដាង​ថា Cartier ផ្ដល់​ឲ្យ Jisoo ទ្វេដង​នូវ​កិច្ចសន្យា​ដែល Dior ផ្ដល់​ឲ្យ Jisoo។

ដោយឡែក​ Rosé សម្រាប់​ការ​បង្ហោះ​របស់​នាង​លើ​បណ្ដាញ​សង្គម Instagram១ ដង នាងរក​បាន ១៦០,០០០ដុល្លារ។ ទ្រព្យសម្បត្តិ​របស់ Rosé ឥឡូវ​នេះ​នាង​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​តម្លៃ​ជាង ៩ពាន់លានវ៉ុនឯណោះ។

ចំណែកអ្នក​ចុងក្រោយ​នេះ​គឺ Lisa តម្លៃខ្ពស់បំផុតសម្រាប់កម្មវិធីរយៈពេល ២ម៉ោងគឺ ១៣៩,៩៧៧ដុល្លារ រហូតដល់ ៥៥៩,០៩៦ដុល្លារ ដើម្បីក្លាយជាអ្នកបង្ហាញម៉ាក។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុនទូរគមនាគមន៍នៅប្រទេសថៃ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយ ៤៥០,០០០ ដុល្លារដើម្បីផ្តល់ជូន Lisa ។ នាង​ក៏​រក​ចំណូល​បាន​៤​លាន​ដុល្លារ​ ជា​គ្រូ​បង្វឹក​រឿង “Youth with you” ថែមទៀតផង។

ទោះយ៉ាងណា នេះគ្រាន់តែជា​ទិន្នន័យ​ដែល​សរុបជារួម​ដែល​ក្រុម ​BLACKPINK ម្នាក់ៗ​រកប្រាក់​ចំណូល​បាន​ប៉ុណ្ណោះ។ សម្រាប់​ការ​ប្រគំតន្ត្រីធំៗ​ ឬ​ពាណិជ្ជកម្ម​កម្ម​ផ្សេងៗ ម្នាក់ៗ​រកបាន​លើស​នេះទៀត៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រ Blackpink ខកចិត្ត ក្រោយរឿង “Snow drop” របស់ Jisoo ជាប់ជាភាពយន្តអន់បំផុតប្រចាំឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម