កីឡា
ព្យាករជម្រើស១១នាក់ និងលទ្ធផល អង់គ្លេស ប៉ះ អ៉ីរ៉ង់ ម៉ោង៨យប់នេះ
អង់គ្លេសបើកឆាកប្រកួតសន្សំពិន្ទុក្នុងពូលប៉ះជើងខ្លាំងអាស៊ីគឺ អ៉ីរ៉ង់ វេលាម៉ោង៨យប់នេះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។
អង់គ្លេសត្រៀមខ្លួនមិនសូវបានល្អប៉ុន្មានឡើយមួយរយៈពេលចុងក្រោយមុនពេល World Cup 2022 មកដល់។ ៥ប្រកួតចុងក្រោយ អង់គ្លេសមិនឈ្នះសោះ គឺស្មើ៣ និងចាញ់២។ អ៉ីរ៉ង់ជាក្រុមខ្លាំងនៅតំបន់អាស៊ីដែលមួយរយៈពេលចុងក្រោយធ្វើបានល្អគួរសម។ ពួកគេឈ្នះ២ ស្មើ១ និងចាញ់២ ក្នុងចំណោម៥ប្រកួតចុងក្រោយ ក្នុងនោះឈ្នះ អ៊ុយរូហ្គាយ និងនីការ៉ាហ្គា។
ព័ត៌មានក្រុម
អង់គ្លេស៖ កីឡាករ Kyle Walker នៅមិនទាន់ស្រួលពេញលេញទេពីរបួស។ កីឡាករ James Maddison ដែលរបួសក្នុងការប្រកួតរបស់ Leicester មិនបានហ្វឹកហាត់ជាមួយក្រុមទេកាលពីសប្តាហ៍មុន ខណៈកីឡាករ Rice និង Phillips ដែលល្អខ្លាំងកាលជើងឯកអឺរ៉ុប២០២០ ក្នុងរដូវកាលនេះមិនសូវបានលេងជាប់លាប់ទេ ដោយសាររបួស។
អ៊ីរ៉ង់៖ កីឡាករ Omid Ebrahimi នឹងអវត្តមានក្នុងការប្រកួតនេះដោយសាររបួស ខណៈសមាជិករបស់ Bayern Leverkusen គឺកីឡាករ Sardar Azmoun ក៏របួស ប៉ុន្តែកីឡាករផ្សេងៗទៀតគ្មានបញ្ហាអ្វីចោទឡើយ។
កីឡាករគួរឲ្យចាប់អារម្មណ៍
Jude Bellingham ដែលកំពុងគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅរដូវកាលនេះប្រហែលជាអាចនាំមុខក្នុងការបង្ហាញខ្លួនជាង Kalvin Phillips។ ប្រសិនបើរូបគេសហការជាមួយ Foden និង Rice នោះ រូបគេអាចនឹងជួយក្រុមលោក Southgate បានច្រើនក្នុងតំបន់បម្រើឆ្ពោះទៅបង្កើតឱកាសមាស។
Mehdi Taremi ជាកូនសោរបស់ក្រុមអ៉ីរ៉ង់។ រូបគេតែងតែរកបានគ្រាប់បាល់បាននៅពេលអ៉ីរ៉ង់ប្រកួតជាមួយជម្រើសជាតិធំៗ។ យ៉ាងណា Sardar Azmoun នឹងអវត្តមាន ដូច្នេះខ្សែប្រយុទ្ធរបស់ FC Porto គឺជាអ្នកនាំលេង។
ប្រវត្តិជួបគ្នា
អង់គ្លេស និង អ៉ីរ៉ង់មិនធ្លាប់ជួបគ្នាឡើយ ហើយយប់នេះគឺជាលើកដំបូងដែលក្រុមជម្រើសជាតិទាំងពីរប៉ះគ្នា។
ព្យាករជម្រើស១១នាក់
អង់គ្លេសអាចប្រើទម្រង់ ៣-៤-២-១ ជាមួយជម្រើស១១នាក់៖ Pickford; Trippier, Stones, Maguire, Shaw; Rice, Bellingham; Sterling, Mount, Foden និង Kane។
អ៉ីរ៉ង់ អាចប្រើទម្រង់ ៤-១-៣-២ ជាមួយជម្រើស១១នាក់៖ Beiranvand; Moharrami, Pouraliganji, Hosseini, Mohammedi; Nourollahi, Ezatolahi, Hajsafi; Jahanbakhsh, Taremi និង Amiri៕
ព្យាករលទ្ធផល៖ អង់គ្លេស ៣-០ អ៉ីរ៉ង់
ប្រែសម្រួល៖ វីរបុត្រ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?