ព័ត៌មានជាតិ
ឧកញ៉ា សួរ វីរៈ ៖ វិស័យពីរនឹងរីកចម្រើនខ្លាំងនៅក្នុងរយៈពេល ៥ឆ្នាំទៀត
អ្នកជំនួញតែងតែមើលឃើញពីឱកាសការងារ និងការវិនិយោគ បានទូលំទូលាយជាងអ្នកធ្វើការធម្មតា និងមានចក្ខុវិស័យវែងឆ្ងាយ។ តួយ៉ាងលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ បានមើលឃើញថា នៅក្នុងរយៈពេល៥ឆ្នាំ ខាងមុខ វិស័យពីរ នឹងមានការរីកចម្រើនខ្លាំង រួមចំណែកជួយសេដ្ឋកិច្ចសង្គម នៅកម្ពុជា។ វិស័យទាំងពីរនោះ គឺវិស័យកសិកម្ម និងទេសចរណ៍។

ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនដ៏ធំប្រចាំកម្ពុជា រូបនេះ បានវែកញែកដូច្នេះថា នៅពេលដែលប្រទេសជឿនលឿន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ អាចជួយក្នុងវិស័យកសិកម្មបានច្រើន ដូចជា ងាយស្រួលក្នុងការដឹកជញ្ជូន ចែកចាយទៅតំបន់នានា បានលឿន ការចំណាយធ្លាក់ចុះ និងចំណេញពេលវេលា។ ដូច្នេះ នៅពេលវិស័យដឹកជញ្ជូន មានគ្រប់គ្រាន់ បានល្អទាន់ពេលវេលា វិស័យកសិកម្មជាវិស័យដែលអាចជួយសេដ្ឋកិច្ចប្រជាជនខ្មែរច្រើន។

ដោយឡែក វិស័យទេសចរណ៍ ក៏បានជួយរូមចំណែកក្នុងសេដ្ឋកិច្ចសង្គម និងគ្រួសារយ៉ាងសំខាន់ផងដែរ។ លោកឧកញ៉ា បានលើកឡើងថា វិស័យទេសចរណ៍ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធយើងល្អ សេវាកម្ម និងការយល់ដឹងរបស់ពលរដ្ឋកាន់តែប្រសើរ តម្លៃក៏ឡើងទៅតាមនោះដែរ។
លោកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់ថា ការដឹកជញ្ជូនកាន់តែល្អប្រសើរ វិស័យពីរកសិកម្ម និងទេសចរណ៍ គឺជាវិស័យចម្បងដ៏សំខាន់សម្រាប់អនាគត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានបានលើកឡើងថា កសិកម្មគឺជាវិស័យអាទិភាពដែលធានាដល់សន្តិសុខស្បៀង អាហាររូបត្ថម្ភ និងការនាំចេញ។ ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងបន្ថែមទៀត ត្រូវគិតគូរលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធធារាសាស្ត្រ ការដឹកជញ្ជូន និងភស្តុភារ ឥណទានកសិកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍគ្រាប់ពូជថ្មី ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបជាដើម។
រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍវិស័យកសិកម្មទៅជាវិស័យទំនើប និងប្រកួតប្រជែង ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ដោយលើកកម្ពស់ជីវភាពរបស់កសិករ និងរួមចំណែកក្នុងការសម្រេចបាននូវថានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ចំណែកវិស័យទេសចរណ៍ ក៏កំពុងតែមានសម្ទុះកើនឡើងគួរកត់សម្គាល់ផងដែរ។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រៀងរាល់សប្តាហ៍ មានភ្ញៀវទេសចរចេញកម្សាន្តកើនឡើងជាលំដាប់ ទៅតាមទីតាំងទេសចរណ៍នានា នៅទូរទាំងប្រទេស។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានមើលឃើញថា កំណើនភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមកើនឡើងវិញ នៅក្នុងឆ្នាំ២០២២នេះដោយរំពឹងថា នៅឆ្នាំ២០២៨ខាងមុខ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងរង្វង់ ១៦លាននាក់។ នេះក៏ដូចការប្រមើលមើលរបស់លោកឧកញ៉ា សួរ វីវៈ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន