ជីវិតកម្សាន្ដ
ឈីន រតនៈ រន្ធត់ចិត្តខ្លាំង ក្រោយបាត់បង់សមាជិកក្នុងក្រុមរាំម្នាក់ទាំងវ័យក្មេង
តារាចម្រៀងវ័យក្មេងកញ្ញា ឈីន រតនៈ បានបង្ហាញក្ដីរន្ធត់ចិត្តជាពន់ពេក ខណៈសមាជិកក្នុងក្រុមរាំរបស់ខ្លួនម្នាក់ ទទួលមរណភាពទាំងវ័យក្មេង ដោយបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនកន្លងមក។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅនៅក្នុងក្រុមគ្រួសារសមាជិករាំរបស់កញ្ញា ឈីន រតនៈ ដែលមានឈ្មោះ Ma DaVid នេះដែរ នាងបានរៀបរាប់ថា វីត បងទទួលយកអត់បានទេ ហេតុអ្វីអូនទៅលឿនយ៉ាងនេះ អូនឯងធ្លាប់ប្រាប់ចែមែនអត់ ថាអូនឯង នឹងរាំឲ្យចែរហូត រាំតាំងពីចែមិនសូវមានការងារ តស៊ូមកជាមួយគ្នា រហូតឥឡូវយើងមានការងារច្រើនហើយម៉េចក៏ទៅទាំងយ៉ាងនេះ ។

កញ្ញា ឈីន រតនៈ បាននិយាយបន្តថា Ma DaVid ហេតុអ្វីអូនទៅលឿនយ៉ាងនេះ ប៉ុន្មានថ្ងៃបងប្រាប់ហើយថាបងចាំអូនឯងត្រឡប់មករាំវិញ តស៊ូរាំជាមួយបងតាំងពីបងមិនសូវមានការងារច្រើន អូនឯងតែងតែជូនពរបងឲ្យមានការងារច្រើនៗ ពេលនេះយើងមានការងារច្រើនណាស់ ម៉េចក៏អូនឯងទៅ។

ចំណែកនៅក្នុងគណនីឈ្មោះ Ma Davith ក៏បានជូនដំណឹងដែរថា សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំជាបងស្រីរបស់ប្អូនក្នុងរូប ប្អូនប្រុសខ្ញុំបានទទួលមរណភាពហើយ នៅថ្ងៃទី ២៥.១១.២០២២ បងប្អូនដែលចង់មកបុណ្យនៅគីឡូ ៧ ក្រោយសាលាច្រាំងចំរេះ កប់(បញ្ចុះ) នៅម៉ោង ១២ ព្រឹកនេះ។

ទោះបីយ៉ាងណានៅមិនទាន់មានការបញ្ជាក់ច្បាស់ទេថា សមាជិកក្នុងក្រុមរាំរបស់តារាស្រី ឈីន រតនៈ បានស្លាប់ដោយសារជំងឺអ្វីឡើយ។ ប៉ុន្តែបើផ្អែកតាមគណនីហ្វេសប៊ុកឈ្មោះ Phon Thearoth បានឲ្យដឹងបែបនេះថា គឺគាត់ស្លាប់ដោយសារកើតឫសដូងបាតដំណាក់កាលចុងក្រោយ។

តាមរយៈដំណឹងមរណភាពនេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនី បានសម្ដែងការសោកស្ដាយ និងផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារសពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា








-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


