KPT+
ការសិក្សាបង្ហាញថា ចង្ក្រានហ្គាសអាចបញ្ចេញសារធាតុបង្កជាមហារីក
ការសិក្សាថ្មីមួយពីរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញថា ចង្ក្រានហ្គាសដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ អាចលេចធ្លាយសារធាតុបំពុលបរិយាកាសដ៏គ្រោះថ្នាក់ ដូចជាសារធាតុ Benzene ដែលផ្សារភ្ជាប់ទៅនឹងការកើតជំងឺមហារីក។

លោកបណ្ឌិតEric Lebel ជាអ្នកដឹកនាំការស្រាវជ្រាវខាងលើបានឲ្យដឹងថា ចង្ក្រានហ្គាស អាចលេចធ្លាយបាន បើទោះបីជាយើងបិទហ្គាសហើយក៏ដោយ។ ពិតណាស់ សារធាតុពុលនៅក្នុងឧស្ម័នធម្មជាតិ អាចសាយភាយនៅក្នុងផ្ទះ ហើយនឹងកាន់តែគ្រោះថ្នាក់សម្រាប់គ្នាយើងដែលមានផ្ទះបាយតូចចង្អៀត និងមិនសូវមានខ្យល់ចេញចូល។
ការសិក្សាស្រដៀងគ្នាមួយ ដែលចេញផ្សាយនៅទស្សនាវដ្ដី Environmental Science & Technology បានធ្វើការសិក្សាលើសំណាកឧស្ម័នធម្មជាតិដែលមិនឆេះពីគ្រួសារចំនួន១៥៩ នៅរដ្ឋកាលីហ្វ័រញ៉ា។ លទ្ធផលបានបង្ហាញថា មានការបំពុលខ្យល់ដ៏គ្រោះថ្នាក់ចំនួន១២ប្រភេទផ្សេងគ្នា ដែលអាចបង្កឲ្យកើតមានជំងឺមហារីក និងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរផ្សេងទៀត។ សូម្បីតែសារធាតុBenzene ដែលមានកម្រិតទាប ក៏អាចប្រមូលផ្ដុំនៅក្នុងរាងកាយយើងបន្តិចម្ដងៗបានដែរ ហើយថែមទាំងអាចបង្កឲ្យមានហានិភ័យសុខភាពដូចគ្នា។

ហេតុដូច្នេះហើយ ក្រុមអ្នកស្រាវជ្រាវបានណែនាំឲ្យគ្រួសារដែលប្រើចង្ក្រានហ្គាស គួរកាត់បន្ថយការប៉ះពាល់ទៅនឹងសារធាតុប្រភេទនេះ ដោយការប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ ឬម៉ាស៊ីនបឺតផ្សែង និងបើកបង្អួចអំឡុងពេលចម្អិនម្ហូបអាហារ ដើម្បីកាត់បន្ថយហានិភ័យសុខភាពផ្សេងៗ ជាពិសេសគឺជំងឺមហារីកតែម្ដង៕
ចុចអាន៖សារាយទំពាំងបាយជូរ មិនត្រឹមតែឆ្ងាញ់ តែក៏ជួយទប់ស្កាត់កោសិកាមហារីក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣៧ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


