ព័ត៌មានជាតិ
ចាប់ខ្លួនប្រធានគណបក្សមួយ ក្រោយការព្រមានរបស់សម្ដេចនាយករដ្ឋមន្រ្តី
ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងពន្ឋនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីមានសកម្មភាពមិនប្រក្រតីលើករណីដីធ្លីរួចមក។
តាមប្រភពពីសមត្ថកិច្ច ខេត្តបាត់ដំបង បានឱ្យដឹងថា លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយសារតែជនសង្ស័យរូបនេះ បានធ្វើសកម្មភាពបោកប្រាស់លុយពលរដ្ឋប្រមាណ៣០ គ្រួសារ និងញុះញង់ ពលរដ្ឋទន្ទ្រានដីដោយខុសច្បាប់ នៅស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។

ប្រភពបានឱ្យដឹងថា តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួន លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ នៅក្នុងពន្ធនាគារពីបទ ឆបោក និងញុះញង់ប្រជាពលរដ្ឋឱ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ដោយសារតែដើរធ្វើសកម្មភាពបោកប្រាស់មនុស្សជាច្រើនពាក់ព័ន្ឋករណីដីធ្លី ប្រមាណ៣០០ហិកតា នៅបឹងជង្រុក ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងករណីមិនប្រក្រតីមួយចំនួនទៀត។

សូមបញ្ជាក់ថា លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបាន ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


