Connect with us

ព័ត៌មានអន្ដរជាតិ

នាវាទ័ពជើងទឹក អាមេរិក ២ គ្រឿងប៊ិះបុកគ្នានៅឈូងសមុទ្ររដ្ឋកាលីហ្វ័រញ៉ា

បានផុស

នៅ

ការស៊ើបអង្កេតលើកងទ័ពជើងទឹកអាមេរិកកំពុងដំណើរការ បន្ទាប់ពីនាវាពិឃាត USS Momsen និងនាវាចូលចត USS Harpers Ferry ប៊ិះបុកគ្នានៅឈូងសមុទ្រ San Diego នៃរដ្ឋកាលីហ្វ័រញ៉ាកាលពីពេលថ្មីៗនេះ ។

នាវា USS Momsen ដែលមានប្រវែង ១៦៥ ម៉ែត្រត្រូវបានគេមើលឃើញកំពុងបើកខិតជិត និងប៊ិះបុកនាវា USS Harpers Ferry ប្រវែង ១៨៥ ម៉ែត្រដែលកំពុងចេញពីកន្លែងចត ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅចន្លោះមូលដ្ឋាន Naval Base Point Loma និងមូលដ្ឋាន Naval Air Station North ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមកនាវាទាំង​នោះ​អាច​បើកចៀសគ្នា ហើយ​គ្មាន​សមាជិក​នាវិក​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ហើយអ្នកនាំពាក្យកងនាវាចរទី ៣ របស់សហរដ្ឋអាមេរិក លោក Samuel Boyle បាននិយាយថា នាវាទាំងនោះអាចបើកទៅដល់ទីតាំងដែលមានសុវត្ថិភាពផងដែរ ។

គួរបញ្ជាក់ថា នាវា USS Momsen មានទីតាំងនៅតំបន់ Everett រដ្ឋ Washington ចំណែក USS Harpers Ferry ឈរជើងជើងនៅទីក្រុង San Diego រដ្ឋ California ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អតីតមេណាតូ ថា រុស្ស៊ី មិនទាន់ប្រើអាវុធថ្មីៗក្នុងសង្គ្រាមលុកលុយលើ អ៊ុយក្រែន ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម