Connect with us

ជីវិតកម្សាន្ដ

ភាពរស់រវើក នៃរឿងព្រះវរឈុន មុនីមេខលា សម្ដែងដោយក្រុមពន្លកថ្មី នៃវប្បធម៌ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

បានផុស

នៅ

កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​ទី ១ ក្រោម​វិញ្ញាសា ទម្រង់​របាំ​ក្បាច់​បុរាណ​ខ្មែរ បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ សប្ដាហ៍​ទី ២ ហើយ។ ក្រុម​ពន្លក​ថ្មី នៃ​វប្បធម៌ ដែល​ជា​កូន​ក្រុម​របស់​អ្នកគ្រូ សុទ្ធ សុម៉ាលី បាន​សម្ដែង​រឿង​ព្រះ​វរ​ឈុន មុនី​មេខលា ក្នុង​ការ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រកប​ដោយ​ភាព​ជឿជាក់ និង​ថាមពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដុតដៃដុតជើង​បង្ហាញ​សមត្ថភាព ពិតជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បងប្អូន​ទស្សនិកជន និង​ទទួល​ស្គាល់​ពី​គណៈកម្មការ​ដាក់​ពិន្ទុ សមស្រប​ទៅ​នឹង​កម្លាំង​កាយ​ចិត្ត​ដែល​សិល្បករ​បាន​លះបង់​ពិត​ប្រាកដ​មែន។ សិល្បករ​ទាំងនេះ គឺជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ ក្នុង​វិស័យ​វប្បធម៌ ដែល​នេះ​ស័ក្ដិសម​នឹង​ពាក្យស្លោក​របស់​កម្មវិធី “មិន​ត្រឹមតែ​ជា​ការ​ចូលរួម​ប្រកួត តែ​យើង​ទាំងអស់​គ្នា ចូលរួម​គាំទ្រ អភិរក្ស និង​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​”៕

សូម​អញ្ជើញ​ទស្សនា​ការ​បញ្ចេញ​សមត្ថភាព​របស់​ក្រុម​តាមរយៈ​តំណ​វីដេអូ​នេះ ៖ https://fb.watch/h9UjkYeN8D/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម