ព័ត៌មានជាតិ
ប្រតិភូអន្តរជាតិ ១៣០ នាក់ នឹងទៅទស្សនាគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា
ក្នុងឱកាសដែលប្រតិភូអន្តរជាតិជាង ១៣០ នាក់ ចូលរួមបុណ្យសមុទ្រនិងសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជាគ្រោងរៀបចំដំណើរទស្សនកិច្ចជូនប្រតិភូទៅកាន់គោលដៅទីក្រុងនៅភ្នំពេញ និងព្រះសីហនុ គោលដៅឆ្នេរសមុទ្រ បណ្ដាកោះល្បី សហគមន៍អេកូទេសចរណ៍ពាមក្រសាបខេត្តកោះកុងជាដើម។

បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍លើកឡើងក្នុងកិច្ចប្រជុំពិភាក្សាកាលពីម្សិលមិញនេះថា ប្រតិភូអន្តរជាតិជាង ១៣០ នាក់ ដែលនឹងអញ្ជើញចូលរួមបុណ្យសមុទ្រនិងសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេនៅខេត្តព្រះសីហនុ គឺជាតំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ ឆ្នេរ មកពីប្រទេសចំនួន ២១ ជុំវិញពិភពលោក ក្នុងនោះរួមមាន មកពីប្រទេសវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្គាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។
ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍ ៣ ទៀត រួមមានមកពី ម៉ាឡេស៊ី ហ្វាំងឡង់ និងប៉ាពូអាស៊ីនូវែលហ្គីណេ។
លោក ជុក ជំនោរ ក៏បានបន្ថែមថា កាលដែលមានប្រតិភូអន្តរជាតិមកចូលរួមច្រើនដូច្នេះ ដោយសារតែថ្នាក់ដឹកនាំ និងប្រតិភូតំណាងឆ្នេរសមុទ្រទាំងនោះមើលឃើញពីការខិតខំរៀបចំរបស់កម្ពុជា បូករួមទាំងស្ថានភាពរាលដាលនៃជំងឺកូវីដ ១៩ មានភាពធូរស្រាល និងគ្រប់គ្រង់បានច្បាស់លាស់។

ស្របតាមការលើកឡើងរបស់លោក ជុក ជំនោរ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ដែរថា ខេត្តដែលជាតំបន់ឆ្នេរគឺជាគោលដៅទេសចរណ៍ដ៏ស័ក្ដិសមបំផុតសម្រាប់ទទួលវត្តមានភ្ញៀវទេសចរនៅរដូវក្ដៅនេះ ខណៈដែលកម្ពុជាក៏បានរៀបចំសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ កោះ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុង ផ្លូវល្បឿនលឿន និងសេវាកម្មទេសចរណ៍នានារួចជាស្រេចក្នុងការស្វាគមន៍វត្តមានភ្ញៀវទេសចរណ៍ទាំងនោះ។ អ្វីដែលលើសនេះទៀត គឺអាច បង្ហាញទៅកាន់ភ្ញៀវអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរក្រៅស្រុកឱ្យបានឃើញពីផលិតផលទេសចរណ៍នៅតាមតំបន់ឆ្នេរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


