Connect with us

ព័ត៌មានជាតិ

ឆក់កាបូបតាមផ្លូវ ត្រូវបានគេថតជាប់ភិនភាគ និងស្លាកលេខម៉ូតូ

បានផុស

នៅ

ក្រុមជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូប នៅម្តុំព្រែកអញ្ចាញ នាពេលថ្មីៗនេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវកំណត់អត្តសញ្ញាណ និងកំពុងតាមប្រមាញ់ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបគណនីហ្វេសបុកឈ្មោះ Sun Xing ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនភ្ជាប់ដោយរូបថតពិនភាគជនសង្ស័យពីរនាក់ជិះម៉ូតូ០១គ្រឿង មានខ្លឹមសារថា «ចោរឆក់កាបូបមនុស្សស្រីនៅម្តុំព្រែកអញ្ចាញ» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងភិនភាគម៉ូតូដែលបានជិះធ្វើសកម្មភាពនោះ។

ជាលទ្ធផល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងភិនភាគម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពបានហើយ។

សមត្ថកិច្ចអះអាងថា ខ្លួននឹងបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធដែលធ្វើសកម្មភាពឆក់ខាងលើនេះ មកផ្ទន្ទាទោសឱ្យខានតែបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម